ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញប្ដេជ្ញាអនុវត្តវិធានការការពារកូវីដ-១៩ឱ្យមានប្រសិទ្ធភាព

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល


ភ្នំពេញ៖ ប្រជាពលរដ្ឋនៅក្នុងរាជធានី
ភ្នំពេញ ប្ដេជ្ញាអនុវត្តវិធានការការពារវីរុសកូវីដ-១៩ដើម្បីទប់ស្កាត់ កុំឱ្យមានការរីករាលដាលជំងឺដ៏កាចសាហាវនេះនៅសហគមន៍។
លោក ងួន ឈាងហុង ប្រជាពលរដ្ឋរស់នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញបានឱ្យដឹងថា លោកនឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវវិធានការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយពាក់ម៉ាស់ ថែរក្សាអនាម័យ លាងដៃជាមួយអាល់កុល ឬជែល រក្សាគម្លាត និងមិនចូលរួមទីប្រជុំជនដែលមាន
មនុស្សច្រើនជាដើម។
ចំណែកឯលោកស្រីម៉ូលីកា ជាប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ វិញក៍បានឱ្យដឹងដែរថា លោកស្រីបានផ្ដល់ព័ត៌មាន ទៅមិត្តភក្តិឬក៏សាច់ញាតិ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីបញ្ហាកូវីដ-១៩ ហើយពាក់ម៉ាស់ ឬក៏លាងសម្អាតដៃ ជាមួយអាល់កុល ឬជែលឬក៏សាប៊ូជាប្រចាំ។
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាលបានបន្តអំពាវនាវជាប្រចាំដល់ប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួននិងការពារអ្នកដទៃកុំឱ្យឆ្លងជំងឺកូវីដ-១៩ ក្នុងពេលដែលជំងឺ
នេះមិនទាន់មាន ថ្នាំព្យាបាល ហើយបន្តរីករាលដាល់យ៉ាងខ្លំាងនៅលើពិភពលោក៕