ថ្ងៃនេះ សម្តេចតេជោ រដ្ឋមន្ត្រី អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៣

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ក្នុងព្រឹត្តិការណ៍ «៣វិច្ឆិកា» ធ្វើតេស្តរកមេរោគកូវីដ១៩ ជាលើកទី៣។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។

គួរបញ្ជាក់ផងដែរថា គិត​ពី​ថ្ងៃទី ០៤ ដល់​ថ្ងៃទី ១៣ ខែវិច្ឆិកា​ឆ្នាំ ២០២០ ក្រសួងសុខាភិបាល​ បាន​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ចំនួន២,៥៦៧ វត្ថុ​សំណាក។

ក្រសួងបានបញ្ជាក់ថា ក្នុង​ចំនួន​នេះ​មាន​អ្នក​ដែល​បាន​ធ្វើតេស្ត​លើក​ទី ១ ចំនួន១៧៤១ នាក់​និង​លើក​ទី ២ ចំនួន ៨២៦ នាក់​។
ជាមួយគ្នានោះ លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​បាន​បង្ហាញ​ថា​មាន​អ្នក​វិជ្ជមាន​វីរុស​កូ​វី​ដ -១៩ ចំនួន ០៤ ដែល​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​-សូវៀត​។

សូមបញញជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០២ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕ ដោយ៖ កន ចំណាន