ត្រឹមតែមួយថ្ងៃ អាម៉េរិក រកឃើញអ្នកឆ្លងកូវីដ១៩ ជាង១៥ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer បានបង្ហាញថា មួយថ្ងៃដោយគិតចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មកដល់ថ្ងៃទី១៣នេះ សហរដ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១៥០,៧០៣នាក់ និងអ្នកជំងឺជាង ១ពាន់នាក់ បានស្លាប់។
សូមបញ្ជាក់ផងដែររហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក ឈរនៅកំពូលតារាងនៃអត្រាអ្នកឆ្លងច្រើនជាងគេ ដែលគិតត្រឹមព្រឹកនេះផងដែរ អាម៉េរិកមានមនុស្សសរុប ១០,៨៦០,៧៤៧បានឆ្លង, ជាង២៤ម៉ឺននាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥៣,០៥៩,៧២០ករណី ហើយក្នុងនោះមនុស្សសរុប ១,២៩៨,៤៤៨នាក់ស្លាប់ និងជាង ៣៧លាននាក់ បានជាសះស្បើយឡើងវិញ។

គួរម្លឹកផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៦២៨,២៤៤ករណី និងមានមនុស្សជាង ៩ពាន់នាកស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន