សម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឫទ័យ ស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ 

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ —

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចប្រោសព្រះបរមរាជានុញ្ញាតព្រះរាជទានជូន ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដឹកនាំប្រតិភូ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ ដើម្បីថ្វាយព្រះពរ ក្នុងឱកាសដ៏វិសេសវិសាលដែលព្រះអង្គទទួលបានគ្រឿងឥស្សរិយយស « មិត្តភាពនៃសាធារណរដ្ឋប្រជាមានិតចិន » នាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង រាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង