ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ នាំយកពូជស្រូវ និងអំណោយចែកជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ព ជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា អមដំណើរដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្រូវពូជ ចែកជូនដល់ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកក្នុងខេត្តកំពង់ចាមចំនួន ៣ ២០០គ្រួសារ ដោយក្នុង មួយគ្រួសារៗទទួលបានស្រូវពូជ ១០០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

រូបថត៖ ឆាយ ម៉ុត