គណបក្សប្រជាធិបតេយ្យគ្រប់គ្រងការត្រួតត្រាទៅលើសភាតំណាងរាស្ត្រដោយកាត់បន្ថយសំឡេងភាគច្រើន

AKP ភ្នំពេញថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានរបស់អាម៉េរិកបានហៅបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ថាជាអ្នកឈ្នះនៃការបោះឆ្នោត បើទោះបីជាប្រធានាធិបតីដែលកំពុងកាន់អំណាច លោក ដូណាល់ ត្រាំ មិនទាន់ទទួលយកភាពបរាជ័យនៅឡើយក៏ដោយ។ លោក ត្រាំ ក៏ដូចជាសមាជិកនៃរដ្ឋបាលរបស់លោកបានធ្វើការអះអាងជាច្រើនលើកថា ការបោះឆ្នោត និងជាពិសេសការរាប់សន្លឹកឆ្នោតតាមប្រអប់សំបុត្រត្រូវបានធ្វើឡើងដោយបន្លំ។

សារព័ត៌មាន The Associated Press បានរាយការណ៍ថា គណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងដើម្បីធានាការត្រួតត្រាទៅលើសភាតំណាងរាស្ត្រដោយកាត់បន្ថយសំឡេងភាគច្រើន ដែលត្រូវការយ៉ាងហោចណាស់ ២១៨អាសនៈសម្រាប់ការឈ្នះ។

នេះជាលើកទី ២ ហើយចាប់តាំងពីឆ្នាំ ១៩៩៥ មក ដែលគណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងលើសភាតំណាងរាស្រ្តនេះក្នុងរយៈពេល ៤ឆ្នាំជាប់គ្នា។

ទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងការកាត់បន្ថយសំឡេងភាគច្រើននេះ គណបក្សសាធារណរដ្ឋបានរកឃើញខ្លួនឯងនៅក្នុងគោលជំហរដ៏ល្អមួយដើម្បីរារាំងលោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន ពីការចាប់ផ្តើមគំនិតផ្តួចផ្តើមច្បាប់សំខាន់ៗ។

ស្របពេលដែលបណ្តាញសារព័ត៌មានធំៗរបស់សហរដ្ឋអាមេរិកបានរាយការណ៍ថា បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យបានឈ្នះការប្រកួតប្រជែងប្រធានាធិបតីនេះ លោក ដូណាល់ ត្រាំ នៅតែបដិសេធមិនទទួលយក ដោយបានចោទប្រកាន់គូប្រជែងរបស់លោកថាបានលួចសន្លឹកឆ្នោត ហើយសន្យាថានឹងចាត់វិធានការតាមផ្លូវច្បាប់ រួមទាំងការប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិកផងដែរ។

លោក បៃដិន បានឈ្នះការបោះឆ្នោតដោយពលរដ្ឋដែលទទួលបានប្រមាណជិត ៥លានសំឡេង (៣,៣ភាគរយ) ប៉ុន្តែសំខាន់ជាងនេះទៅទៀតនោះ គឺលោកបានឈ្នះការបោះឆ្នោតដែលមានសារសំខាន់បំផុតនៅទូទាំងរដ្ឋដែលតម្រូវឲ្យឈ្នះនៅការបោះឆ្នោតតំណាង៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)