ព្រឹកនេះ ក្រសួងសុខាភិបាល បញ្ជាក់ថាមិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីនោះទេ

APP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានថា មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ​និងមិនមានអ្នកជាសះស្បើយដូចគ្នា។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវី១៩សរុប ៣០១ករណី ក្នុងនោះអ្នកជំងឺ២៨៨ បានជាសះស្បើយ ។

ដោយឡែកអ្នកជំងឺ ដែលនៅសល់ កំពុងដាក់ឲ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានញ្ជាក់ថា អ្នកដែលជាប់ទាក់ទងនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា មានចំនួន ២,៤៩៧ នាក់ ដោយក្នុងនោះមាន ៤នាក់មានលទ្ធផលវិជ្ជមាន៕ ដោយ៖ កន ចំណាន