ចំនួនអ្នកឆ្លងវីរុស កូវីដ១៩ ទូទាំងពិភពលោក កើនជាង៥២.៤ លាននាក់ ពោលគឺត្រឹមតែ២៤ម៉ោង មានអ្នកឆ្លងថ្មីជិត ៦០ម៉ឺនករណី និងស្លាប់ជិត ១ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៧ និង០០នាទីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់៥២,៤០៣,៧១៥ករណី ហើយក្នុងនោះមនុស្សសរុប ១,២៨៨,៦៥៧នាក់ស្លាប់ និងជាង ៣៦.៦លាននាក់ បានជាសះស្បើយឡើងវិញ។

គួរម្លឹកផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងសរុប ៥៩៥,៥៤២ករណី និងមានមនុស្ស ៩,៩៤២នាក់ស្លាប់។

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥២លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ១០.៦លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៤៧,២១៤នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីសរុប ១២៩,៧០៤ករណី និង១,២៩៥នាក់ បានស្លាប់។

សូមបញ្ជាក់ផងែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន