រសួងសុខាភិបាលប្រគល់ម៉ាសក្រណាត់ចំនួន ២លានម៉ាស ដល់សាលាក្រុងភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋខ្វះខាត

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទទួលម៉ាសក្រណាត់ចំនួន ២លានម៉ាស ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ និងធ្វើការបែងចែកភ្លាមៗដល់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅចែកបន្តជូនពលរដ្ឋដែលខ្វះខាត ព្រមទាំងផ្តល់ជូននគរបាលចរាចរណ៍ ៤០គោលដៅ ដើម្បីពាក់ពេលបំពេញភារកិច្ច ។

រូបថត៖ សួស សំរិត