មកមើលទាំងអស់គ្នា​ពីការបង្កើតមុខជំនួញរបស់អ្នកខេត្តយូណាននៅកម្ពុជា !

ថ្មីៗនេះលោក សិន យូនហុង ប្រធានក្រុមហ៊ុនប៉ាយឈាន់សានឈានខេមបូឌានបានផ្តល់បទសម្ភាសន៍ថា “ពីដំបូង បង្កើតក្រុមហ៊ុនផលិតទឹកបរិសុទ្ធ និងភោជនីយដ្ឋាន សម្រាប់មិត្តខេត្តយូណានដែលធ្វើការនៅប្រទេសកម្ពុជា និងមិត្តក្នុងតំបន់អាចពិសាទឹកបរិសុទ្ធដែលមានស្តង់ដារខ្ពស់ ហើយបរិភោគនំបញ្ចុក និងស៊ុបសាច់ចៀមយូណាននៅប្រទេសកម្ពុជា។” ចាប់តាំងពីបានមកដល់ប្រទេសកម្ពុជាជាលើកដំបូងក្នុងខែ ឧសភា ឆ្នាំ ២០១៨ លោក សិន យូនហុង បានលះបង់ពេលវេលានិងកម្លាំងស្ទើរតែទាំងអស់ចំពោះអាជីវកម្មនៅប្រទេសកម្ពុជា បង្កើតរោងចក្រឥដ្ឋ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ និងភោជនីយដ្ឋានលក់នំបញ្ចុកយូណានជាដើម ដោយសារការខិតខំប្រឹងប្រែង លោកមិនត្រឹមតែទទួលបានកន្លែងឈរជើងរឹងមាំប៉ុណ្ណោះទេ ថែមទាំងបាននាំមកនូវលក្ខណៈនិងរសជាតិពិសេសរបស់ខេត្តយូណានជាច្រើនមកដល់ប្រទេសកម្ពុជា។

-ការអភិវឌ្ឍឧស្សាហកម្មពិត លោកបានបង្កើតរោងចក្រឥដ្ឋ និងក្រុមហ៊ុនផលិតទឹកបរិសុទ្ធ

លោក សិន យូនហុង ជាជនជាតិចិន ដែលមកពីស្រុកជីងស្យុង ក្រុងចាវថុង ខេត្តយូណាននៃប្រទេសចិន ហើយជាអ្នកបង្កើតមុខជំនួញនៅបរទេសមួយក្នុងក្រុមយុវជនចិនដែល“បានកើតក្រោយទសវត្ស ៨០” ។ មុនពេលទៅដល់ប្រទេសកម្ពុជា លោកបានធ្វើការងារច្រើនយ៉ាង មានដូចជាគ្រូបង្រៀននៅសាលាបឋមសិក្សា ទាហាន អ្នកលក់ឧបករណ៍អគ្គិសនី និងភ្នាក់ងារឥណទានជាដើម។ បន្ទាប់ពីបុណ្យចូលឆ្នាំចិនឆ្នាំ ២០១៧ លោកបានចាប់ផ្តើមស្វែងរកព័ត៌មានអំពីប្រទេសកម្ពុជាតាមបណ្តាញអ៊ីនធើណែតក្រោមការណែនាំពីមិត្តភក្តិ។ ជាមួយគ្នានេះ នៅខែ ឧសភា ឆ្នាំ ២០១៨ លោកបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ហើយបានសម្រេចចិត្តស្នាក់នៅទីនេះដើម្បីអភិវឌ្ឍនៅប្រទេសកម្ពុជា។

លោកបានប្រាប់អ្នកកាសែតថា“នៅពេលនោះ ខ្ញុំចង់ធ្វើពាណិជ្ជកម្មនាំចេញនាំចូល ក៏ប៉ុន្តែ ក្រៅពីធ្វើការស្រាវជ្រាវតម្រូវការទីផ្សារខ្ញុំយល់ឃើញថា មានតែការផលិតផលិតផល ដែលមិនអាចរើចេញពីប្រទេសចិន ដឹកជញ្ជូនមិនស្រួលនិងថ្លៃដើមដឹកជញ្ជូនខ្ពស់ ទើបមានកម្លាំងអភិវឌ្ឍន៍ដ៏មានសក្តានុពល ។” ដូច្នេះ លោកបានសម្រេចចិត្តបង្កើតរោងចក្រឥដ្ឋ។ នៅខែ សីហា ឆ្នាំ ២០១៨ រោងចក្រផលិតឥដ្ឋប៉ាយឈាន់ខេមបូឌានបានចូលប្រតិបត្តិការជាផ្លូវការ ក្នុងឱកាសក្រុងព្រះសីហនុមានគម្រោងសាងសង់ជាច្រើន ឥដ្ឋផលិតដោយរោងចក្រផលិតឥដ្ឋប៉ាយឈាន់ត្រូវបានទទួលស្គាល់ដោយទីផ្សារ និងទទួលបានការពេញនិយមពីអ្នកទិញដោយសារតែគុណភាពខ្ពស់ និងតម្លៃសមរម្យ។

 

បន្ទាប់មក លោកបានរកឃើញឱកាសថ្មី លោកបានណែនាំថា “អាកាសធាតុនៅប្រទេសកម្ពុជាក្តៅ ហើយតម្រូវការទឹកបរិសុទ្ធចំនួនច្រើន ទឹកភាគច្រើននៅលើទីផ្សារគឺទឹកបរិសុទ្ធ ដូច្នេះ ទីផ្សារទឹករ៉ែធម្មជាតិមានការអភិវឌ្ឍដ៏មានសក្តានុពល។” ក្រោយពីមានទុនវិនិយោគ នៅឆ្នាំ ២០១៩ លោក សិន យូនហុងបានសម្រេចចិត្តផ្លាស់ប្តូរការផ្តោតអារម្មណ៍អាជីវកម្មរបស់គាត់ទៅផលិតកម្មទឹករ៉ែ។

 

នៅខែ សីហា ឆ្នាំ ២០១៩ ក្រុមហ៊ុនប៉ាយឈាន់សានឈានខេមបូឌាន បានបើកជាផ្លូវការ។ ក្រុមហ៊ុននេះមានទឹកប្រាក់វិនិយោគជិត ១០ លានយ័ន និងមានផ្ទៃដីជាង ១៦៥០០ម៉ែត្រការ៉េ។ ក្រុមហ៊ុនចែកជារោងជាង ឃ្លាំង មន្ទីរពិសោធន៍ តំបន់ការិយាល័យនិងអន្តេវាសិកដ្ឋានរបស់បុគ្គលិក។ ជាមួយគ្នានោះ ដោយសារតែប្រភពទឹកល្អ និងការផលិតទឹកយ៉ាងតឹងរឹងស្របតាមស្តង់ដារផលិតកម្មទ្វេរដងនៃប្រទេសចិន និងកម្ពុជាទឹករ៉ែធម្មជាតិប៉ាយឈាន់ទទួលបានការពេញនិយមពីអតិថិជនកម្ពុជា។ លោកបានបន្ថែមទៀតថា ឥឡូវនេះ នៅក្នុងដំណាក់កាលដំបូង ចំនួនលក់ប្រចាំខែបានឈានដល់ជិត១០ ម៉ឺនយួរ ស្មើនឹងចំណូលប្រចាំខែជាង ១៥ ម៉ឺនដុល្លារ ហើយសមត្ថភាពផលិតកម្មកំពុងបង្កើនឡើងជាបន្តបន្ទាប់។ ដល់ខែ កញ្ញា ឆ្នាំ ២០២០ ទឹករ៉ែធម្មជាតិប៉ាយឈាន់បានលក់ចេញទៅកាន់ខេត្តនិងក្រុងចំនួន ៨ នៃប្រទេសកម្ពុជា រួមមាន ទីក្រុងភ្នំពេញ ខេត្តបាត់ដំបង កំពត សៀមរាប និងកណ្តាលជាដើម។

 

លោកបានសង្កត់ធ្ងន់ថាមានតែចូលការអភិវឌ្ឍឧស្សាហកម្មពិតដោយយកចិត្តទុកដាក់ ទើបអាចទទួលស្គាល់ពីប្រជាជនក្នុងតំបន់ហើយអាចអភិវឌ្ឍជារៀងរហូត។   រោងចក្រឥដ្ឋនិងក្រុមហ៊ុនផលិតទឹកបរិសុទ្ធរបស់លោក សិន យូនហុង មិនគ្រាន់តែផ្តល់ឱកាសការងាររាប់រយនាក់ក្នុងតំបន់ និងបង្កើនប្រាក់ចំណូលរបស់ប្រជាជនក្នុងតំបន់ប៉ុណ្ណោះទេថែមទាំងនាំមកនូវ ទឹកដែលមានសមត្ថភាព និងសុវត្ថិភាពផងដែរ។ បច្ចុប្បន្ននេះ ទឹកប៉ាយឈាន់សានឈានត្រូវទុកជាទឹកបរិសុទ្ធសម្រាប់ប្រើក្នុងរដ្ឋបាលខេត្តព្រះសីហនុ។

-ការបង្កើតភោជនីយដ្ឋានម្ហូបរសជាតិយូណាននៅប្រទេសកម្ពុជា

លោក  សិន យូនហុងចូលចិត្តរាប់អានមិត្តភក្តិ និងចូលចិត្តបរិភោគម្ហូបឆ្ងាញ់។ ក្រោយមករស់នៅប្រទេសកម្ពុជាអ្វីដែលលោកនឹកជាងគេគឺនំបញ្ចុករបស់ស្រុកកំណើតគាត់។ទន្ទឹមនឹងការអភិវឌ្ឍគម្រោងសហប្រតិបត្តិការចិន-កម្ពុជាកាន់តែច្រើន ហើយមានប្រជាជនខេត្តយូណានកាន់តែច្រើនមកដល់កម្ពុជា ដើម្បីវិនិយោគនិងធ្វើការពួកគេក៏មានមនោសញ្ចេតនាចំពោះរសជាតិពីស្រុកកំណើក ដែលស្រដៀងគ្នានឹងលោក សិន យូនហុង។ ដើម្បីឱ្យខ្លួននិងមិត្តភក្តិរបស់គាត់អាចញ៉ាំម្ហូបពិសេសយូណាន នៅដើមឆ្នាំ ២០១៩ លោកបានអញ្ជើញចុងភៅពីយូណាន មកបើកភោជនីយដ្ឋានមួយ ដែលមានឈ្មោះថា“អាស៊ីម៉ា”នៅកម្ពុជា ហើយលក់ម្ហូបអាហារពិសេសយូណាន មានដូចជានំបញ្ចុកយូណាន ស៊ុបសាច់ចៀមយូណាន និងស៊ុបស្ពៃជូរសាច់ជើងជ្រូកជាដើម។ ជាមួយគ្នានេះ ភោជនីយដ្ឋានក៏បានក្លាយទៅជាទីកន្លែងសម្រាប់ជួបជុំគ្នារវាងលោក និងមិត្តភក្តិនិងផងដែរ។

 

ដោយសារគ្រឿងផ្សំមានគុណភាពល្អ រសជាតិឈ្ងុយឆ្ងាញ់ ហើយតម្លៃក៏ថោក ភោជនីយដ្ឋានរបស់លោកបានទាក់ទាញអតិថិជនកាន់តែច្រើន ដែលមិនអាចបំពេញតម្រូវការរបស់ទីផ្សារ ហើយត្រូវពង្រីកហាង។ នៅខែ តុលា ឆ្នាំ ២០១៩ លោក  សិន យូនហុង បានជួលហាងដែលមានទំហំ ៣០០ ម៉ែត្រការ៉េនៅកណ្តាលក្រុងព្រះសីហនុ ហើយបានបើកហាង“ស៊ុបឆ្នាំងវ៉ានចាវ”។ ពីដើម និយាយទៅដល់សមាជិកក្នុងគ្រួសារទាំងអស់គ្នាពួកគេបានប្រឆាំងលោកពីការទៅកម្ពុជា លោកបង្ហាញអារម្មណ៍ថា“បន្ទាប់ពីបើកហាងថ្មី អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍ខ្លាំងជាងគេគឺមិនមែនមានភ្ញៀវចំនួនប៉ុន្មានទេប៉ុន្តែគឺបងស្រីខ្ញុំបានមកទីនេះដើម្បីជួយខ្ញុំក្នុងការគ្រប់គ្រងភោជនីយដ្ឋាន។អាជីពរបស់ខ្ញុំទទួលបានការយល់ព្រមនិងគាំទ្រពីសមាជិកក្នុងគ្រួសារជារឿងសប្បាយរីករាយបំផុតសម្រាប់ខ្ញុំ។”

 

ទោះបីជាភោជនីយដ្ឋាននៅឆ្ងាយពីខេត្តយូណានហើយទំហំហាងក៏មិនសូវធំ ប៉ុន្តែលោកសិន យូនហុង យកចិត្តទុកដាក់និងគោរពរសជាតិពិសេសយូណានណាស់។ក្រៅពីបន្លែតាមរដូវ គ្រឿងផ្សំភាគច្រើនត្រូវបានដឹកជញ្ជូនពីខេត្តយូណាន មានដូចជាប្រេងស្រុកឡុភីងសាច់ហេមក្រុងសៀងវៃ នំបញ្ចុកមណ្ឌលស្វយ័តហុងហឺ សាច់ចៀមខ្មៅក្រុងលីជាំងនិងស្ពៃជូរស្រុកហ្វូយួនជាដើម។ នាពេលអនាគត លោករៀបចំអញ្ជើញបុគ្គលិកជនជាតិភាគតិចមួយចំនួនដែលអាចច្រៀងនិងរាំដើម្បីមកសម្តែងចម្រៀងនិងរបាំជនជាតិភាគតិចខេត្តយូណានផងដែរដែលឱ្យអតិថិជនមក“ស៊ុបឆ្នាំងវ៉ានចាវ”មិនត្រឹមតែអាចភ្លក្សរសជាតិពិសេសយូណានប៉ុណ្ណោះទេ ថែមទាំងទស្សនានិងស្វែងយល់វប្បធម៌ជនជាតិភាគតិចយូណានដ៏ចម្រុះពណ៌ផងដែរ។

ប្រភព ៖ទស្សនាវដី្ត “ខ្មែរ”​

Link https://mp.weixin.qq.com/s/eAxF5BmMbh8PLhhRawSFTw