ខេត្តកំពង់ឆ្នាំង ប្រារព្ធ​មី​ទ្ទិញ​រំលឹក​ខួប​លើក​ទី​៦៧ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ១៩៥៣ ថ្ងៃ​៩ វិច្ឆិកា ឆ្នាំ​២០២០

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានរៀបចំ​ប្រារព្ធ​មី​ទ្ទិញ ដើម្បី​រំលឹក​ខួប​លើក​ទី​៦៧ ថ្ងៃបុណ្យ​ឯករាជ​ជាតិ ថ្ងៃ​៩ វិច្ឆិកា ១៩៥៣ ថ្ងៃ ៩ វិច្ឆិកា ឆ្នាំ​២០២០​។

​ពិធី​នេះ​ប្រារព្ធ​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះ​ធម្មធរ​គណ​ខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ គរុ​សិស្ស សិស្សានុសិស្ស​ផងដែរ​។​

​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន បាន​អាន​សន្ទរកថា​ស្តីពី​ព្រះរាជ​ប្រវត្តិ​សង្ខេប ព្រះរាជ​បូ​ជនី​កិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថាៈ ខួប​លើក​ទី​៦៧​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ២០២០ នេះ ដើម្បី រំលឹក​នូវ​ព្រះរាជ​បេសកកម្ម នៃ​ការដឹកនាំ របស់​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះ​រាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាងខ្លាំង​ខ្លា​បំផុត​ធ្វើ​ការតស៊ូ ក្នុង​ក្របខ័ណ្ឌ នៃ​ព្រះរាជ​បូជនីយកិច្ច ដើម្បី​ទាមទា ឯករាជ្យ​ជាតិ ឱ្យ​ប្រទេស​កម្ពុជា​បាន​រួច​ផុតពី​អាណានិគមនិយម​បារាំង ហើយ​ប្រកាស ឯករាជ្យ​ជាតិ នៅ​ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វីរៈភាព​ដ៏​អង់អាច​ក្លាហាន​នេះ​គឺជា​គំរូ​ដ៏​ល្អ​ដល់​កូន​ខ្មែរ ជំនាន់​ក្រោយ ក្នុង​ការកសាង​ការពារ​បូរណភាព និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​៕ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​