ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មី​ 02នាក់ និងមិនមានករណីជាសះស្បេីយ

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

ភ្នំពេញ៖ថ្ងៃទី៨​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ចំនួន​ ០២នាក់​ និងមិនមានអ្នកជាសះស្បេីយ។ រីឯ​ ការធ្វេីតេស្តអ្នកប៉ះពាល់ជាមួយគណប្រតិភូហុងគ្រីនៅថ្ងៃទី៨​ នេះដែរ​ មានចំនួន​ ៥២នាក់បន្ថែមទៀត​ ដែលទទួលបានលទ្ធផល​ អវិជ្ជមានវីរុសកូវីដ-១៩​ ទាំងអស់គ្នា។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ​ ៖