មនុស្សជាង ៥០លាននាក់ឆ្លងវីរុស កូវីដ១៩ ទូទាំងពិភពលោក

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៥០,១៤៥,២៥៧ករណី ហើយក្នុងនោះមនុស្សសរុប ១,២៥៥,៥០៧នាក់ស្លាប់ និងជាង ៣៥លាននាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង ដោយគិតត្រឹមព្រឹកថ្ងៃទី៧ ខែវិច្ឆិកា មកដល់ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២នេះ ពិភពលោកទាំងមូលរកឃើញអ្នកឆ្លងជាង ៥០ម៉ឺនករណី និង ៧,៣១៦នាក់ស្លាប់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៥០លាននាក់នោះ គេឃើញមានសហរដ្ឋអាម៉េរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានអ្នកឆ្លងដល់ជាង ១០.១លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ ២៤៣,២២៦នាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីជាង ១១ម៉ឺនករណី និងស្លាប់ជាង ១ពាន់នាក់។

គួររម្លឹកផងដែរថា តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន