ទីបំផុត Joe Biden យកឈ្នះការបោះឆ្នោតលើលោក Trump

APP ភ្នំពេញ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០–
(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានFox News នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថាលោក ចូ បៃដិន Joe Biden មកពីគណបក្សប្រជាធិបតេយ្យ អាចក្លាយជាប្រធានាធិបតីអាមេរិកទី៤៦ ក្រោយពីឈ្នះការបោះឆ្នោតលោក Trump កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា តាមតួលេខជាបឋម បានបញ្ជាក់ថា Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ទទួលបានការបោះឆ្នោតជូន ៧៤,៨៤៧,៨៣៤នាក់ ស្មើនឹង៥០.៦% នៃចំនួនសរុប។ ចំណែកឯលោក Donald Trump ដែលមកពីគណបក្សសាធារណរដ្ឋ ទទួលបានការបោះឆ្នោះជូន ចំនួន៧០,៥៩១,៥៣១ ស្មើនឹង៤៧.៧%ប៉ុណ្នោះ។

គួរបញ្ជាក់ផងដែរថា Joe Biden ទទួលសំឡេងអ្នកបោះឆ្នោតតំណាងចំនួន ២៩០ ខណៈដែល Trump មានត្រឹមតែ ២១៤។

បេក្ខជនទាំងពីរ ត្រូវការសំឡេងចាប់ពី ២៧០ឡើងទៅទើបសន្មត់ថា ឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក៕ ដោយ៖ កន ចំណាន