រដ្ឋបាលខេត្តស្វាយរៀង ចែកស្រូវពូជជូនប្រជាកសិករដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៥៥គ្រួសារនៅស្រុកកំពង់រោទិ៍

AKP ស្វាយរៀង ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អញ្ជើញចុះចែកស្រូវពូជជូនប្រជាកសិករ ដែលរងគ្រោះដោយ ជំនន់ទឹកភ្លៀងចំនួន ៥៥គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម លោកប្រធានមន្ទីរកសិកម្មខេត្ត លោកអភិបាលស្រុកកំពង់រោទិ៍ និងអាជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ AKP-ស្វាយរៀង