អង់គ្លេសបានបិទប្រទេសឡើងវិញខណៈដែលករណីឆ្លងកូវីដ១៩ កំពុងតែកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (១១.០៥.២០)

អង់គ្លេស៖ ប្រទេសអង់គ្លេសបានធ្វើការបិទប្រទេសសារជាថ្មីបន្ទាប់ពីប្រទេសអ៊ឺរ៉ុបដទៃទៀតបានចាត់វិធានការយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការកើនឡើងនៃករណីឆ្លង កូវីដ១៩និងករណីស្លាប់នៅទូទាំងទ្វីប។

វិធានការរឹតត្បិតដែលចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃព្រហស្បតិ៍នេះនឹងបញ្ជារឲ្យបិទភោជនីយដ្ឋាន, រង្គសាលនិងហាងអាជីវកម្មផ្សេងទៀតដែលមិនសំខាន់ដល់ថ្ងៃទី ២ ខែធ្នូ។

ការបិទរបស់ប្រទេសអង់គ្លេសបានកើតឡើងបន្ទាប់ពីមានវិធានការណ៍ស្រដៀងគ្នានេះត្រូវបានអនុម័តនៅប្រទេសបារាំង,អាឡឺម៉ង់និងអ៊ីតាលី។