បាតុកម្មបានផ្ទុះឡើងនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខណៈដែលសន្លឹកឆ្នោតត្រូវបានរាប់នៅក្នុងការបោះឆ្នោតប្រធានាធិបតី

AKP ភ្នំពេញថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០​ – ទីភ្នាក់ងារអនុវត្តច្បាប់របស់សហរដ្ឋអាមេរិកបានធ្វើការប្រុងប្រយ័ត្នខ្ពស់នៅពេលលទ្ធផលបោះឆ្នោតទូទៅរបស់សហរដ្ឋអាមេរិកនឹងនៅបន្តចេញនៅថ្ងៃពុធ។

ក្រុមបាតុករមួយក្រុមបានធ្វើដំណើរតាមដងផ្លូវនៃរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃអង្គារ ខណៈដែលសន្លឹកឆ្នោតកំពុងត្រូវបានរាប់នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកលើកទី ៥៩ ។

អ្នកបោះឆ្នោតនៅទូទាំងប្រទេសបានសម្រេចចិត្តរវាងលោកប្រធានាធិបតី ដូណាល់ ត្រាំ និងគូប្រជែងមមកពីគណបក្សប្រជាធិបតេយ្យរបស់លោក គឺអតីតអនុប្រធានាធិបតី ចូ បៃដិន និងកំពុងជ្រើសរើសតំណាងរាស្រ្តសម្រាប់អាសនៈចំនួន ៤៣៥ នៃសភាតំណាងរាស្រ្តអាម៉េរិក និងអាសនៈចំនួន ៣៥ ក្នុងចំណោមអាសនៈចំនួន ១០០ នៅក្នុងព្រឹទ្ធសភាអាម៉េរិក៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)