ការបិទប្រទេសដោយសារមេរោគកូរ៉ូណាវីរុសបានចូលជាធរមាននៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់

AKP ភ្នំពេញថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០​ – លោកស្រី Angela Merkel បានប្រកាសអំពីវិធានការណ៍ចត្តាឡីស័លរយៈពេលមួយខែកាលពីសប្តាហ៍មុន ដោយសារប្រទេសអាល្លឺម៉ង់បានកត់សំគាល់នូវចំនួនអ្នកឆ្លងមេរោគកូរ៉ូណាវីរុសមានការកើនឡើង។ នៅពេលនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ជាង ៥៥០.០០០នាក់នៅក្នុងប្រទេសនេះ ហើយចំនួនអ្នកស្លាប់បានកើនលើសពី ១០.៥០០នាក់។

សារព័ត៌មាន Sputnik បានផ្សាយបន្តផ្ទាល់ពីតំបន់ Bergmanstrasse នៃទីក្រុងប៊ែកឡាំង ខណៈដែលការបិទផ្នែកខ្លះនៅទូទាំងប្រទេសបានចាប់ផ្តើមនៅប្រទេសអាល្លឺម៉ង់។ យោងតាមច្បាប់ថ្មីបានឱ្យដឹងថា បារ ភោជនីយដ្ឋាន កន្លែងហាត់ប្រាំ រោងកុន សារមន្ទីរ និងកន្លែងលេងកីឡានឹងត្រូវបិទទ្វារ។ ការធ្វើចត្តាឡីស័កនេះក៏ចែងអំពីការរឹតត្បិតការធ្វើដំណើរ និងដែនកំណត់ទៅលើការទំនាក់ទំនងសង្គមផងដែរ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)