សមាជិកសភាពាណិជ្ជកម្មខេត្តតាកែវ នាំយកគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនសាលាពុទ្ធិកបឋមសិក្សាវត្តប្រាសាទនាងខ្មៅ 

AKP តាកែវ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ —

លោក ទេស ទូច សមាជិកសភាពាណិជ្ជកម្មខេត្តតាកែវ និងលោក ស្រី ខៀវ វណ្ណៈ ព្រមទាំងគ្រួសារ និងពុទ្ធបរិស័ទ នាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន មកប្រគេន ព្រះគ្រូធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ និងជានាយកសាលាពុទ្ធិកបឋមសិក្សា វត្តប្រាសាទនាងខ្មៅ ស្ថិតនៅភូមិចារ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០។

រូបថត៖ AKP-តាកែវ