រដ្ឋបាលខេត្តសៀមរាប ទទួលអំណោយសប្បុរសធម៌ ពីឯកឧត្តម ទៀ សុខា និងក្រុមហ៊ុន វីរៈប៊ុនថាំ ដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

AKP សៀមរាប ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ —

ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប អញ្ជើញទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគ បរិភោគ ពីឯកឧត្តម ទៀ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់សាលាកំរើក និងក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេសទេសចរណ៍ និងដឹកអ្នកដំណើរ ដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានរងគ្រោះដោយទឹកជំនន់ កាលពីពេលថ្មីៗនេះ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

រូបថត៖ AKP-សៀមរាប