ខេត្តសៀមរាប ទាក់ទាញភ្ញៀវទេសចរ៣៨.៦៤៣នាក់

AKP ភ្នំពេញ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០២០ —

ភ្ញៀវទេសចរ ចូលមកខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ មានចំនួនប្រមាណ ៣៨.៦៤៣នាក់ នេះបើតាមសេចក្តីរាយការណ៍របស់មន្ទីរព័ត៌មានខេត្ត ។

ប្រភពដដែលបានអះអាងថា នៅថ្ងៃទី៣០ ខែ តុលារ ភ្ញៀវទេសចរបរទេសមានចំនួន ៦៤៣នាក់ ថយចុះ ៨៦,៥៤% បើប្រៀបធៀបនឹងរយះពេលដូចគ្នា ឆ្នាំ២០១៩ មានចំនួន ៤.៧៧៨នាក់ ។

ប្រភពដដែលបានអះអាងថា ភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ៣៨.០០០នាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ១៨.០០០នាក់ និង ប្រមាណជា ២០.០០០នាក់ទៀតចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជានៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា និងរមណីយដ្ឋានផ្សេងៗទៀត ៕ ដោយៈ ហេង បញ្ញា