សហរដ្ឋអាមេរិកបើកចំហរសម្រាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើង

AKP ភ្នំពេញថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃអង្គារ អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកនៅតែត្រៀមខ្លួនជួបជាមួយកូរ៉េខាងជើងនៅពេល និងទីកន្លែងក៏បាន ដើម្បីដោះស្រាយបញ្ហាអាវុធនុយក្លេអ៊េររបស់កូរ៉េខាងជើងតាមរយៈកិច្ចសន្ទនាដែលមានសារៈសំខាន់បំផុត។

លោក Marc Knapper ឧបការីរងរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េ និងជប៉ុន ក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការធ្វើការងារជាមួយគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែររបស់រដ្ឋកុម្មុយនិស្តមួយនេះ។

លោកបាននិយាយនៅក្នុងសិក្ខាសាលាមួយដែលរៀបចំរួមគ្នាដោយក្រុមប្រឹក្សាអ្នកវិភាគអាត្លង់ទិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន និងមូលនិធិក្រុមអ្នកវិភាគអាស៊ីបូព៌ាដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលថា «វាមានសារៈសំខាន់ខ្លាំងណាស់ដែលប្រទេសយើងទាំងពីរស្ថិតក្នុងស្ថានភាពជាប់គាំង ហើយយើងកំពុងឈានទៅមុខយ៉ាងខ្លាំងដើម្បីដោះស្រាយបញ្ហា»។

សុន្ទរកថារបស់លោកបានធ្វើឡើងស្របពេលដែលកិច្ចចរចាការរំសាយអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងត្រូវបានជាប់គាំង ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបើកកិច្ចប្រជុំចំនួនបីលើកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែកិច្ចពិភាក្សារបស់ពួកគេបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលទ្វេភាគីលើកទី ២ របស់ពួកគេដែលបានធ្វើឡើងនៅទីក្រុងហាណូយកាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ដែលបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។

លោក Knapper បាននិយាយថា ប្រទេសរបស់លោកនៅតែត្រៀមខ្លួនសម្រាប់បន្តកិច្ចពិភាក្សាឡើងវិញនៅពេលណាក៏បាន៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)