ប្រជាពលរដ្ឋនៅឃុំសង្កាត់ចំនួន២នៃខេត្តសៀមរាបទទួលបានពូជស្រូវ ពូជបន្លែពីក្រសួងកសិកម្ម

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៤០០គ្រួសារក្នុងឃុំសង្កាត់ចំនួន២មានសង្កាត់ក្របីរៀល
ក្រុងសៀមរាប និងឃុំល្វា ស្រុកពួក ខេត្តសៀមរាប និងចែកជូនស្រូវ ពូជបន្លែ ដើម្បីដាំស្តារឡើងវិញក្រោយជំនន់ទឹកភ្លៀង។

ថ្លែងក្នុងឱកាសចុះពិនិត្យផលប៉ះពាល់ដំណាំកសិកម្ម ដោយសារជំនន់ទឹកភ្លៀង និងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចែកពូជដំណាំស្រូវ បន្លែនៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទបានលើកឡើងថា អនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជំរុញដល់ស្ថាប័នពាក់ព័ន្ធ ពន្លឿនការងារស្តារឡើងវិញក្រោយពេលជំនន់ទឹកភ្លៀងនោះ ក្រសួងកសិកម្មបានចាប់ផ្តើមចែកពូជស្រូវស្រាល និងពូជបន្លែដល់ប្រជាពលរដ្ឋដើម្បីធ្វើការស្តារការដាំដុះឡើងវិញ។
ឯកឧត្តមបន្តថា ដោយសារខេត្តសៀមរាបមានលក្ខណៈពិសេសជាងគេព្រោះទឹកជំនន់បានចាប់ផ្តើមស្រក
ចុះជាបណ្តើរៗ ហើយក៏ជាភូមិសាស្ត្រ
មួយដែលអាចធ្វើស្រូវបន្តទៀតបាន ខណៈដែលទូទាំងប្រទេសមានផ្ទៃដីកសិកម្មរងការខូចខាតចំនួនជាង៦មុឺន
ហិកតា ដោយផ្ទៃដីទាំងនោះមិនប្រកដថាអាចស្តារឡើងវិញបានទាំងអស់ឡើយ។ដូច្នេះ ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម បានត្រៀមបម្រុងពូជ
ស្បៀងដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះរាំងស្ងួត និងទឹកជំនន់។ ឯកឧត្តម វេង សាខុន
បានបន្តថា ដោយសម្តេចតេជោ
ម្សិលមិញនេះ បានបញ្ជាយ៉ាងខ្លាំងបំផុតដល់មន្ត្រីថ្នាក់ដឹកនាំទាំងអស់ជាពិសេសគឺក្រសួងទាំងបួន មាន
ក្រសួងសាធារណការ ក្រសួងធនធានទឹក ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម ឲ្យរូតរះចុះមកត្រួតពិនិត្យ ជួសជុលផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយជូនប្រជាជនឱ្យបានទាន់ពេលវេលា ធ្វើម៉េចការស្តារនេះឱ្យដូចមុនទឹកជំនន់ រួមជាមួយនិងការផ្តល់ស្រូវពូជនិងគ្រាប់ពូជដំណាំដល់ប្រជាជន ។ខេត្តសៀមរាបបានចាប់ផ្តើមស្រកមុនគេ ស្រកឃើញដីទៅហើយ ហើយជាភូមិសាស្ត្រមួយដែលអាចធ្វើស្រូវបន្តទៀតបាន ដែលចាត់ទុកថាជាលក្ខណៈពិសេស ។ រាជរដ្ឋាភិបាល
បានឱ្យក្រសួងកសិកម្មត្រៀមស្បៀង
១ឆ្នាំ២ពាន់តោន សម្រាប់ជួយប្រជាជនពីគ្រោះរាំងស្ងួតនិងទឹកជំនន់ ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានឱ្យដឹងថា ដោយ
សារឥទ្ធិពលនៃព្យុះ បានធ្វើឱ្យមាន
ភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីមធ្យម
ទៅច្រើន នៅទូទាំងខេត្តសៀមរាប បណ្តាលឱ្យប៉ះពាល់ដល់ដំណាំស្រូវ ប្រមាណ១២,៨៨៣ហិកតា និងខូចខាតសរុបចំនួនប្រមាណ២០៣ហិកតា។ តាមរបាយ
ការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម
គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០
ផ្ទៃដីកសិកម្មចំនួន១៧រាជធានីខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន
២៧៧,៦០០ ហិកតាជាង បានរងផល
ប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង៕