អភិបាលខេត្តមណ្ឌលគិរី ចុះពិនិត្យកែលម្អសណ្ដាប់ធ្នាប់ត្រៀមទទួលទេសចរក្នុងឱកាសបុណ្យអុំទូកខាងមុខ

 

វិទ្យុជាតិកម្ពុជា៖ ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីជំនាញ គ្រប់អង្គភាពពាក់ព័ន្ធ ចុះពិនិត្យសណ្តាប់ធ្នាប់នៅតាមបណ្ដាគោលដៅសំខាន់ៗក្នុងក្រុងសែនមនោរម្យ ដើម្បីរៀបចំកែលម្អទីប្រជុំជនក្រុងឱ្យកាន់តែមានសោភ័ណភាព ត្រៀមទទួលទេសចរ

មកលេងកម្សាន្តក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ

នេះ ។ ឯកឧត្ដម ស្វាយ សំអ៊ាង បាន

មានប្រសាសន៍ថា ទោះបីឆ្នាំនេះ រាជ

រដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះ កត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ-១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការ មានថ្ងៃសម្រាកជាធម្មតា ដូច្នេះនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទូទៅក្នុង ក្រុង និងរៀបសណ្ដាប់ធ្នាប់ឱ្យមានរបៀបរាបរយ តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឱ្យមានទីធ្លាធំ ដើម្បីស្រួលធ្វើដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចតចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុងលោក ក៏បានបញ្ជាឱ្យមន្ត្រីជំនាញជួសជុល និងសម្អាតតាមដងផ្លូវផងដែរ ។

 ឯកឧត្ដម បញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឱ្យកើតមានការ

លក់ដូរតាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាននិងកំពុងបង្កើតផ្សារធំមួយ ដើម្បីឱ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយ

ស្រួលឱ្យភ្ញៀវទេសចរ ចេញចូលទិញទំនិញផងដែរ។

 ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថា ផ្សារថ្មីរបស់ក្រុងសែនមនោរម្យ មានទីតាំងធំទូលាយនិងងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចេញចូល ហើយនៅចុងឆ្នាំនេះផ្សារសែនមនោរម្យនឹងបើក

ដំណើរការចំនួន២៥០តូប។ ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ទៀតថា ក្រៅពីនេះអាជ្ញាធរ ក៏បាននិងកំពុងជំរុញការសាងសង់វិមានឯករាជ្យឱ្យឆាប់រួចរាល់ជាស្ថាពរ ដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្ត នឹងជួយឱ្យខេត្តមណ្ឌលគិរីកាន់តែទាក់ទាញ ស្រស់ស្អាត និងជាទីតាំងកម្សាន្តថ្មីមួយរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរទៀតផង៕