តួលេខអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជាង ៤៣.៧លានករណី ពោលគឺត្រឹម២៤ ម៉ោងមានអ្នកឆ្លងរហូតដល់ជាង ៤០ម៉ឺននាក់

APP ភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០–

(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤៣,៧៤២,១១៨ ករណី ហើយក្នុងនោះមនុស្សសរុប ១,១៦៣,៦០៩ នាក់ស្លាប់ និង ៣១,១២៥,៤៧៧នាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ជាង ៤២៥,០២២នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤៣លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជិត ៩លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីចំនួន ៦៤,៦៨០ករណី និងស្លាប់ ៤៧៤នាក់។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេស និងឧបទ្វីបចំនួន ២១៥ហើយ៕

ដោយ៖ កន ចំណាន