TOP NEWS៖ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ទូទាំងពិភពលោក កើនដល់ជិត ៤៣លានករណី និងស្លាប់ជាង ១លាននាក់

APP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០–
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេទំព័រអន្តរជាតិ Worldometer គិតត្រឹមម៉ោង៦ និង៣០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើង ដល់៤២,៩១៣,៦៤២ករណី ហើយក្នុងនោះមនុស្សសរុប ១,១៥១,២៨២នាក់ស្លាប់ និងជាង ៣១លាននាក់ បានជាសះស្បើយឡើងវិញ។

សូមបញ្ជាក់ផងដែរថា ត្រឹមតែរយៈពេល២៤ម៉ោង អ្នកឆ្លងនូវវីរុសនេះ កើតមានរហូតដល់ជាង ៤៧២,១៦៨នាក់។

ក្នុងចំណោមអ្នកឆ្លងសរុបទាំងជាង ៤២លាននាក់នោះ គេឃើញមានប្រទេសអាម៉េចរិច មាអត្រាអ្នកឆ្លងរាលដាលខ្លាំងជាងគេ ដែលគិតត្រឹមព្រឹកនេះ អាម៉េរិក មានឆ្លងដល់ជាង ៨.៨លានករណី ដោយក្នុងនោះអ្នកស្លាប់សរុបកើនដល់ជាង ២៣ម៉ឺននាក់។ ហើយនាព្រឹកនេះផងដែរ អាម៉េរិករកឃើញអ្នកឆ្លងថ្មីរហូតដល់ ៧៦,៦១៦ករណី និងស្លាប់ ៧៦១នាក់។

តាមតួរលេខចេញពី worldometer ខាងលើនោះ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កូវីដ១៩ បានឆ្លងរាតត្បាតចូលដល់ប្រទេសចំនួន ២១៥ហើយ៕ ដោយ៖ កន ចំណាន