សម្តេចតេជោបានអះអាងថា បើគ្មានតួអង្គមេខ្មែរក្រហម អុី ឈាន និង សុខ ភាពទេ ក៏នយោបាយឈ្នះ-ឈ្នះ មិនទទួលបានជារូបរាងដែរ

វិទ្យុជាតិកម្ពុជា៖ ដោយ​ វ៉ែន សុវុទ្ធី២៤ ១០ ២០

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា បើគ្មានតួអង្គមេខ្មែរក្រហម អុីឈាន និង សុខ ភាពទេ ក៏ នយោបាយឈ្នះ-ឈ្នះ មិនទទួលបានជារូបរាងដែរ នេះដោយសារតែអ្នកទាំងពីរបានរួមចំណែកនាំមកនូវសន្តិភាព និងការឯកភាពទឹកដី។

ថ្លែងក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ដោយ
មោទនភាពថា នយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចផ្ទាល់ បើគ្មាន អុី ឈាន និងសុខ ភាព ទេ ប្រហែលនយោបាយឈ្នះ-ឈ្នះមិនទទួលបានជោគជ័យនោះ ទេ។
សម្តេចតេជោបានបញ្ជាក់ថា មេខ្មែរក្រហម អុី ឈាន បានដឹកនាំកងពល ៤១៥ បះបោរនៅប៉ៃលិន ចំណែក ឯសុខ ភាព ដឹកនាំកងពល ៤៥០ បះបោរនៅម៉ាឡៃនេះ នោះហើយជាការចាប់ផ្តើមនៃការអនុវត្តទ្រង់ទ្រាយធំនៅក្នុងដំណើរការផ្តាច់ខ្លួន ដើម្បីរួមចំណែកនូវសន្តិភាពនិងការឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា។ សម្តេចមាន
ប្រសាសន៍សង្កត់ធ្ងន់ថា : « ស្ថាបនិក
សន្តិភាព គឺមិនមែនមានតែខ្ញុំម្នាក់ទេ គឺមានប្រតិបត្តិករទាំងអស់សុទ្ធតែមានចំណែកមិនថាប្រតិបត្តិករ ពីខាងសំណាក់រដ្ឋាភិបាលទេ អ្នកដែលនៅក្នុងជួរដែលបានផ្តាច់ខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាល គឺសុទ្ធតែមានចំណែក ទាំងអស់។ ឥឡូវនេះ ២៤ឆ្នាំក្រោយ បើ យើងគិតពីសមាហរណកម្មនៅឆ្នាំ១៩៩៦មកដល់ពេលនេះ មានរយៈពេល២៤ឆ្នាំ បានប្រែ
ក្លាយទឹកដីស្រុកម៉ាឡៃដែលជាកន្លែងប្រយុទ្ធដ៏ក្តៅគគុក ទៅជាតំបន់មានការអភិវឌ្ឍមួយ ដែលនេះបង្ហាញអំពី មោទនភាពរបស់ជាតិសាសន៍យើង។ ប្រសិនបើពេលនោះ មិនមានការធ្វើសមាហរណកម្មតាមរយៈការធ្វើនយោបាយ ឈ្នះ-ឈ្នះ និងតាមតួអង្គពាក់ព័ន្ធនៅក្នុងការរួមចំណែកនៃសន្តិភាព តាមរយៈការផ្តាច់ខ្លួន តាមអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម ហើយមករួមរស់ជាមួយរាជរដ្ឋាភិបាលដោយសមាហរណកម្មពីពេលនោះ ប្រហែលជាពេលនេះ យើងគ្មានលទ្ធភាពជួបមុខគ្នាទេ ហើយសង្គ្រាមនៅតែបន្តឥតឈប់
ឈរ ។ អ្នកស្រុកម៉ាឡៃមិនអាចអភិវឌ្ឍន៍បាននោះទេ សូម្បីតែអ្នកនៅសេរីសោភ័ណ្ឌនិងតំបន់នៅជុំវិញក៏មិនមានសន្តិភាពដែរ បាត់ដំបង បន្ទាយមានជ័យ ក៏នៅជាទីតាំងសមរភូមិ ហើយមិនដឹងថាវាយគ្នាដល់ពេលណាត្រូវចប់ទេ។ អារឿងវាយគ្នានេះនៅក្នុងតំបន់របស់យើងនិងប្រទេសមួយចំនួន អត់ទាន់បានចប់ដោយការ
ប្រយុទ្ធដោយអាវុធទេ តួយ៉ាងដូច
នៅប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា នៅភាគខាងត្បូងប្រទេសថៃជាដើម នៅសេសសល់ជម្លោះប្រដាប់អាវុធ។ ប៉ុន្តែនៅកម្ពុជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទាំងស្រុង តំបន់នេះបញ្ចប់ទាំងស្រុង ខាងត្បូងផ្លូវជាតិលេខ៥បានបញ្ចប់នៅឆ្នាំ១៩៩៦ និងឈានទៅបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ១៩៩៨ថ្ងៃទី២៩ អ៊ីចឹងខ្ញុំនិយាយ ថ្ងៃមុនអត់ខុសទេ ខ្ញុំស្មានថាយូរៗចង់ភ្លេចថ្ងៃខ្លួនឯង តែយើងយកថ្ងៃដែល
លោកខៀវ សំផន និង នួន ជា ទៅដល់ផ្ទះខ្ញុំ យើងចាត់ទុកថាថ្ងៃនោះជាថ្ងៃបញ្ចប់សង្រ្គាម ដែលនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាប្រវិត្តសាស្រ្តរបស់យើង»៕​