សម្តេចតេជោហ៊ុនសែនបន្តចុះចែកអំ ណោយជូនពលរដ្ឋរងគ្រោះដោយទឹក ជំនន់នៅគោលដៅទី២ចំនួន ៥០០០ គ្រួសារនៅស្រុកម៉ាឡៃ

វិទ្យុជាតិកម្ពុជា​៖ដោយ​ លោក​ជៀង​ យ៉ា​រ៉េត​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលាដដែលនេះ  បន្ទាប់ពីជួបសំណេះសំណាលសួរ សុខទុក្ខនិងចែកអំណោយជូនដល់ប្រជា ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹក ភ្លៀងចំនួន៥០០០គ្រួសារនៅគោលដៅទី១ ស្ថិតនៅភូមិសូរិយា ឃុំកូប ស្រុកអូរ ជ្រៅ រួចហើយនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលនិងសួរសុខទុក្ខព្រម ទាំងចែកអំណោយដល់បងប្អូនប្រជាពល រដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០០គ្រួសារ ទៀតនៅគោលដៅទី២ នៅស្រុកម៉ាឡៃ ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុង ចំណោមរាជធានី-ខេត្តទាំង១៩ ដែលជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទា យមានជ័យ ក៏ជាខេត្តមួយរងការលិចលង់ធ្ងន់ធ្ងរជាងគេផងដែរ។ ក្រុង-ស្រុកចំនួន ៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយ ប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរ ជ្រៅ និង ស្រុកម៉ាឡៃ។
តាមរបាយការណ៍របស់ខេត្តបន្ទាយ មានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយ មានជ័យ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ម៉ឺនគ្រួសារ , មានអ្នកស្លាប់ចំនួន ២២ នាក់ ,ជម្លៀសទៅទីទួលសុវត្ថិភាព ៣.៥៤៥គ្រួសារ,លិចសន្ទូង ៤៩.៣៤ ៣ ហិកតា, លិចដំណាំផ្សេងៗ ៩.៦៤២ ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនា សម្ព័ន្ធផ្លូវ ស្ពាន ទំនប់ ទឹក និងសាលារៀនជាដើម។
វត្តមានរបស់សម្តេចតេជោលើទឹកដីអតីតសមរភូមិប្រដាប់អាវុធនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីនៃការយក ចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះប្រជា ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ។
សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋ មន្ត្រី កាលពីថ្ងៃទី២១ខែតុលានេះ  បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំ ណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមាន ជ័យចំនួន១ម៉ឺនគ្រួសារស្ថិតនៅស្រុកមង្គលបូរី ។ ថ្ងៃទី២២តុលា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹក ជំនន់ចំនួន១ម៉ឺនគ្រួសារសរុបទាំងថ្ងៃទី២ ៤តុលានេះផង មានចំនួន៣ម៉ឺនគ្រួសារ។
សូមជម្រាបថា អំណោយរបស់សម្ដេចតេជោហ៊ុនសែនដែលចែកជូនប្រជាពល រដ្ឋរងគ្រោះទឹក ជំនន់ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេសតូច ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ ១០ កំប៉ុង ទឹកសុទ្ធ១កេស ឃីត១ កញ្ចប់មានភួយ ១ ម៉ុង១ កន្ទេល ១ សារុង១ ក្រម៉ា ១ និងថវិកា ៥ម៉ឺនរៀល