ព្រឹកនេះ សម្តេចតេជោហ៊ុន សែនអញ្ជើញសួរសុខទុក្ខនិងចែកអំណោយ ជូនពល រដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកអូរជ្រៅនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុុជា៖
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដែលជាថ្ងៃទី៣នៃការបំពេញបេសកកម្មមនុស្សធម៌នៅខេត្តបន្ទាយមានជ័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅពីរគោលដៅ ដែលគោលដៅទី១មានចំនួន៥០០០គ្រួសារ ស្ថិតនៅ ស្រុកអូរជ្រៅ ។ គោលដៅទី២ នៅស្រុកម៉ាឡៃ ចំនួន៥០០០គ្រួសារ ។
ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុង ចំណោមរាជធានី-ខេត្តទាំង១៩ ដែលជន់លិចដោយសារជំនន់ទឹកភ្លៀង។ ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយរងការលិចលង់ធ្ងន់ធ្ងរជាងគេផងដែរ។ ក្រុង-ស្រុកចំនួន ៦ របស់ខេត្តនេះបានរងការជន់លិចធ្ងន់ធ្ងររួមមាន៖ ក្រុងសិរីសោភ័ណ ក្រុងប៉ោយ ប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរ ជ្រៅ និង ស្រុកម៉ាឡៃ។
តាមរបាយការណ៍របស់ខេត្តបន្ទាយ មានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែតុលា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយ មានជ័យ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួនជាង៤ម៉ឺនគ្រួសារ , មានអ្នកស្លាប់ចំនួន ២២ នាក់ ,ជម្លៀសទៅទីទួលសុវត្ថិភាព ៣.៥៤៥គ្រួសារ,លិចសន្ទូង ៤៩.៣៤ ៣ ហិកតា, លិចដំណាំផ្សេងៗ ៩.៦៤២ ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ ទឹក និងសាលារៀនជាដើម។
វត្តមានរបស់សម្តេចតេជោលើទឹកដីអតីតសមរភូមិប្រដាប់អាវុធនាពេលនេះ បានបង្ហាញឱ្យឃើញពីស្មារតីនៃការយក ចិត្តទុកដាក់ចំពោះសុខទុក្ខ ចំពោះប្រជា ពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែរ។
អំណោយរបស់សម្ដេចតេជោហ៊ុនសែនដែលចែកជូនប្រជាពល រដ្ឋរងគ្រោះទឹក ជំនន់ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មីមួយកេសតូច ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ ១០ កំប៉ុង ទឹកសុទ្ធ១កេសឃីីត១កញ្ចប់មានភួយ ១ ម៉ុង១ កន្ទេល ១ សារុង១ ក្រមា ១ និងថវិកា ៥ម៉ឺឺនរៀល។
សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋ មន្ត្រី កាលពីថ្ងៃទី២១ខែតុលានេះ  បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តបន្ទាយមាន ជ័យចំនួន១ម៉ឺនគ្រួសារស្ថិតនៅស្រុកមង្គលបុរី ។ ថ្ងៃទី២២តុលា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹក ជំនន់ចំនួន១ម៉ឺនគ្រួសារសរុបទាំងថ្ងៃទី២ ៤តុលានេះផង មានចំនួន៣ម៉ឺនគ្រួសារ៕