លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖លោកចេមហួត

នៅព្រឹកថ្ងៃសុក្រ ៧កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨និង០០នាទីព្រឹក នៅវិមានសន្តិភាព ទីស្ដីការគណៈរដ្ឋមន្ត្រី មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ៖
១-សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៩។
៣-ការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ។
៤-បញ្ហាផ្សេងៗ។

ក្រោយពីបានស្ដាប់របាយការណ៍និងមតិពិភាក្សាផ្លាស់ប្ដូរយោបល់រួចមក សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេច៖