ក្រសួងអប់រំនឹងបង្កើតកម្មវិធី E Book ក្នុងសាលារៀនជំនាន់ថ្មីនៅឆ្នាំក្រោយ

 

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ទុយ សូលីដា 

ភ្នំពេញ៖ ក្រសួងអប់រំនឹងបង្កើតកម្មវិធី E Book ក្នុងសាលារៀនជំនាន់ថ្មីនៅឆ្នាំក្រោយ ដើម្បីឱ្យសិស្សទទួលបានការសិក្សា បែបឌីជីថលនិងសម្បូរបែប ដែលសិស្សនិស្សិតអាចស្វែងរក និងអានបាននៅលើទូរស័ព្ទ I pad និងកុំព្យួទ័ររបស់ខ្លួន ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ E books របស់បណ្ណាល័យ ។  

លោក គឹម សាន្ត នាយរងនៃសាលារៀនជំនាន់ថ្មី នៅវិទ្យាល័យដូនពេញ បានមានប្រសាសន៍ថា E Book គឺគាំទ្រអោយ ការសិក្សាបែបសតវត្សរ៍ទី២១ មានន័យថា E Book ជាឯកសារអេឡិចត្រូនិចដែលមានរាប់ម៉ឺន រាប់សែន រាប់លាន ដែលយើងមិនអាចរកទីកន្លែងដាក់បានដូចជានៅក្នុងបណ្ណាល័យជាដើម។លោកបន្តថា គោលបំណងដែលសាលារៀន ជំនាន់ថ្មីជំរុញការបង្រៀនតាមបែបឌីជីថលអោយកាន់តែខ្លាំងនោះ គឺចង់ផលិតធនធានយុវជនឆ្លើយតបនឹងតម្រូវការ នៃពិភពលោក ដូច្នេះលោកលើកទឹកចិត្តអ្នកអប់រំទាំងឡាយ ពិសេសមាតា បិតាជួយគាំទ្រ និងជំរុញការសិក្សាបែប សតវត្សរ៍ទី២១  ជាការសិក្សាបែបឌីជីថល ។

លោក​បញ្ជាក់ថា​៖  ឆ្នាំក្រោយយើងនឹងបញ្ចេញលទ្ធផលមួយទៀតហៅថា book ក្លិប ជាប្រភេទនៃ E Bookហ្នឹង ប៉ុន្តែយើងហៅថាbook  ក្លិប សម្រាប់អោយសិស្សានុសិស្សនៅសាលារៀនជំនាន់ថ្មីទទួលបានការសិក្សាបែបឌីជីថល និងសម្បូរបែប 

លោកបន្ថែមថា  អត្ថប្រយោជន៍ទី១ ងាយស្រួលកូនសិស្ស អាចរៀនបាន អាចរកបាន អាចមើលបាននៅទីណា ពេលណាក៏បាន    ទី២កូនសិស្ស ឬអ្នកសិក្សា  អ្នកស្រាវជ្រាវ ធ្វើការងារបានច្រើនជាងដែលយើងអាចអានសៀវភៅ នៅក្នុងបណ្ណាល័យ  អញ្ចឹងមានន័យថាងាយស្រួលរក ងាយស្រួលអាន និងងាយស្រួលប្រើប្រាស់  ។ ទី៣ អ្នកសិក្សាអាច រកបានគ្រប់ទីកន្លែងពីប្រពន្ធ័ផ្សព្វផ្សាយសង្គម ( Social Media) ។

សូមបញ្ជាក់ថា កម្មវិធី E Book ជាកម្មវិធីអេឡិចត្រូនិច Book  វាគ្រាន់តែជាចំណងជើងនិងឈ្មោះApp នីមួយៗតែប៉ុណ្ណោះ  ស្រេចតែគេដាក់ផ្សេងៗគ្នា ដូចជា Reading  Book  . Book Club ប៉ុន្តែនៅក្នុង E book ដូចគ្នា ៕