ប្រទេសថៃបន្តការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយខែទៀត

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាប្រធាននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន – អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃទី ២១ ខែតុលា ដោយមានការចូលរួមពីបណ្តារដ្ឋមន្រ្តីការបរទេសអាស៊ាន ប្រធានសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាត UN និងអគ្គលេខាធិការ UN។

ប្រធានសម័យប្រជុំលើកទី ៧៥ នៃមហាសន្និបាត UN លោក Volkan Bozkir និងអគ្គលេខាធិការ UN លោកAntónio Guterres បានសង្កត់ធ្ងន់ថា អាស៊ាន គឺជាដៃគូដែលមិនអាចខ្វះបាន ហើយ UN គាំទ្រដល់តួនាទីស្នូលរបស់ប្លុកនេះ។

ភាគីទាំងពីរក៏បានអះអាងផងដែរនូវការគាំទ្រចំពោះអាស៊ានក្នុងការកសាងសហគមន៍ ហើយ UN បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកនាំ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងការពង្រឹងទំនាក់ទំនងក្នុងពេលដំណាលគ្នានៃការគ្រប់គ្រងជំងឺ- ១៩ និងជំរុញការកសាងសហគមន៍។

និយាយអំពីកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩ បណ្តាមន្ត្រីរបស់ UN បានសន្យាផ្តល់ជំនួយបន្ថែមទៀតសម្រាប់អាស៊ានដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ តាមរយៈការជំរុញរួមគ្នានូវការស្តារឡើងវិញ រួមទាំងភាពធន់ និរន្តរភាព និងការអនុវត្តក្របខ័ណ្ឌនៃការស្តារឡើងវិញដ៏ទូលំទូលាយរបស់ប្លុកនេះ។

UN កោតសរសើរចំពោះការចូលរួមចំណែករបស់អាស៊ានក្នុងការធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងក្នុងសកលលោក ដោយពួកគេបានកត់សម្គាល់នូវការសាទរចំពោះការចូលរួមចំណែករបស់ឥណ្ឌូណេស៊ី និងវៀតណាម ដែលជាតំណាងអាស៊ាននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រៅពីនេះ ពួកគេបានគូសបញ្ជាក់អំពីការទទួលស្គាល់របស់ UN ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការផ្តល់អំណាចដល់ស្ត្រី និងចូលរួមចំណែកក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់ UN ដោយមានការកើនឡើងនូវអត្រាកងយោធា និងមន្រ្តីជាស្ត្រី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)