ប្រទេសថៃបន្តការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់រយៈពេលមួយខែទៀត

AKP ភ្នំពេញថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០​ — កាលពីថ្ងៃទី ២២ ខែតុលា អាជ្ញាធរនៃប្រទេសឥណ្ឌូណេស៊ីបាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់ បន្ទាប់ពីមានការរអិលបាក់ដីមួយបានកើតឡើងនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងត្បូងកោះស៊ូម៉ាត្រាភាគកណ្តាលប្រទេសឥណ្ឌូណេស៊ីមួយថ្ងៃមុននេះ។

យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅវេលាម៉ោង ៤:០០រសៀលថ្ងៃទី ២១ ខែតុលា (ម៉ោងនៅក្នុងប្រទេសឥណ្ឌូណេស៊ី) ក្នុងអណ្តូងរ៉ែធ្យូងថ្មមួយដែលគ្មានអាជ្ញាប័ណ្ណនៅក្នុងស្រុក Muara Enim។

ការរអិលបាក់ដីនេះបានកើតឡើងនៅពេលអ្នករុករករ៉ែកំពុងបើកការចូលទៅដល់ទីតាំងមួយនៅក្នុងអណ្តូងរ៉ែ។

មិនមានភ្លៀងធ្លាក់ទេក្នុងអំឡុងពេលមានគ្រោះថ្នាក់នោះ ហើយស្ថានភាពដីនៅលើភ្នំជុំវិញកន្លែងកើតហេតុមានលក្ខណៈមិនស្ថិតស្ថេរទេ។

សាកសពជនរងគ្រោះទាំងអស់ត្រូវបានរកឃើញអស់ហើយ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)