កម្មវិធីអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន – ចិនឆ្នាំ ២០២០ បានចាប់ផ្តើម

AKP ភ្នំពេញថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០​ — កម្មវិធីអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន – ចិន (ACYLS) ឆ្នាំ ២០២០ ត្រូវបានប្រកាសចាប់ផ្តើមហើយនៅក្នុងពិធីនិម្មិតមួយ។

ពិធីនេះមានការចូលរួមពីអគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi អគ្គលេខាធិការរងអាស៊ាន លោក Kung Phoak រដ្ឋមន្រ្តីក្រសួងអប់រំហ្វីលីពីន លោក Leonor Magtolis Briones និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Luo Zhaohui ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Luo បាននិយាយថា កម្មវិធី ACYLS បានក្លាយជា «គម្រោងមួយក្នុងចំណោមគម្រោងប្រកបដោយភាពច្នៃប្រឌិត» នៃកិច្ចសហប្រតិបត្តិការចិន – អាស៊ាន ក្នុងរយៈពេលតិចជាងពីរឆ្នាំ។

លោកបាននិយាយថា វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមសសរស្តម្ភរវាងប្រជាជន និងប្រជាជននៃកិច្ចសហប្រតិបត្តិការ។

អគ្គលេខាធិការរងសម្រាប់សហគមន៍សង្គម-វប្បធម៌របស់អាស៊ាន លោក Kung Phoak បានសរសើរដល់កម្មវិធីនេះដែលផ្តល់ឱកាសដល់ជនជាតិអាស៊ានដើម្បីទទួលការបណ្តុះបណ្តាល និងបញ្ចប់ការសិក្សានៅក្នុងប្រទេសចិន។

យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន លោក Deng Xijun បានឱ្យដឹងថា មានយុវជនជិត ១០០នាក់មកពីបណ្តាប្រទេសអាស៊ានបានបញ្ចប់វគ្គសិក្សា ក៏ដូចជាវគ្គផ្លាស់ប្តូរ និងបណ្តុះបណ្តាលរយៈពេលខ្លីនៅក្នុងប្រទេសចិនចាប់តាំងពីកម្មវិធីអាហារូបករណ៍នេះត្រូវបានចាប់ផ្តើមដំបូង។

កម្មវិធី ACYLS ត្រូវបានផ្តួចផ្តើមឡើងដោយនាយករដ្ឋមន្រ្តីចិន លោក Li Keqiang និងត្រូវបានអនុម័តដោយបណ្តាមេដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន – ចិនលើកទី ២១ កាលពីឆ្នាំ ២០១៨ នៅក្នុងប្រទេសសឹង្ហបុរី៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)