ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

APP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើង នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនោះ នឹងធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាលើ ៖ ១. សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១, ២. សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩, ៣. ការអភិវឌ្ឍន៍ គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើអានុភាព១៥០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំងខេត្តកោះកុង និងគម្រោងវិនិយោគសាងសង់ ខ្សែបណ្តាញបញ្ជូនអគ្គិសនី៥០០ គីឡូវ៉ុលពីរាជធានីភ្នំពេញ ទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕ ដោយ៖ កន ចំណាន