បណ្ណាគារ ឈិន គ័ង បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្វែងរកពាក្យស្លោកដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីកម្ពុជា និងម៉ាកយីហោផលិតផល

វិទ្យុជាតិកម្ពុជា ៖

ភ្នំពេេញ៖ បណ្ណាគារ ឈិន គ័ង បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្វែងរកពាក្យស្លោកពាណិជ្ជកម្ម ដើម្បីទទួលរង្វាន់ធំពីបណ្ណាគារ ឈិន គ័ង និងដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីកម្ពុជានិង ម៉ាក ឈិន គ័ង ផងដែរ។

បណ្ណាគារ ឈិន គ័ង បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមបង្ហាញសមត្ថភាពរបស់ខ្លួន ក្នុងការស្វែងរកពាក្យស្លោកពាណិជ្ជដែលល្អៗ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា ដែលអាចឈ្នះទឹកប្រាក់ រហូតដល់២ពាន់ដុល្លារអាមេរិក។ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសយុវជន មិនត្រឹមតែជាការប្រកួតប្រជែង ប្រជាប្រិយភាពនិងទេពកោសល្យផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំខាន់ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណីកម្ពុជា និងវប្បធម៌ផលិតផលម៉ាក ឈិន គ័ង ផងដែរ។
កម្មវិធីនេះបានអញ្ជើញតារាល្បីៗក្នុងបណ្ដាញសង្គមនៅកម្ពុជា មកធ្វើការផ្សព្វផ្សាយ ព្រមទាំងបានអញ្ជើញ ក្រុមអ្នកជំនាញផ្នែកអក្សរសាស្ត្រខ្មែរចូលរួមធ្វើជាគណៈកម្មការ ដើម្បីវាយតម្លៃ និងដាក់ពិន្ទុដោយបើកចំហនិងយុត្តិធម៌។

ការដាក់ពាក្យស្នើសុំចូលរួមក្នុងកម្មវិធីនេះ ចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី ២៨ ខែតុលា។ អ្នកអាចចូលរួមដោយការផ្ញើសារផ្ទាល់មកកាន់ទំព័រហ្វេសប៊ុក (M&G Cambodia) ។ ការជ្រើសរើសវាយតម្លៃជាសាធារណៈនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលា ដែលនឹងធ្វើការជ្រើសរើសរង្វាន់ទី១ ចំនួន 0១ រូប និងរង្វាន់ឆ្នើមចំនួន ១០ រូប។ អ្នកឈ្នះរង្វាន់ឆ្នើមនឹងទទួលបានឱកាសការងារនៅក្នុងបណ្ណាគារ ឈិន គ័ង ថែមទាំងមានឱកាសក្លាយជាទូតសុឆន្ទៈរបស់បណ្ណាគារ ឈិន គ័ងទៀតផង។
ឯពិធីប្រគល់រង្វាន់នៃកម្មវិធីនេះ ក៏នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៨ ខែតុលាដែរ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។

ចំពោះលក្ខខណ្ឌនៃការចូលរួមប្រកួតប្រជែងនេះ ត្រូវមានចំណេះដឹងនិងយល់ដឹងគ្រប់គ្រាន់អំពីបណ្ណាគារ ឈិន គ័ង, ប្រើពាក្យមានភាពច្នៃប្រឌិត( មិនមានកំណត់ចំនួនពាក្យទេ) ត្រូវសមស្របនឹងរូបភាពរបស់បណ្ណាគារ ឈិន គ័ង និងងាយយល់ ងាយចាំនិងផ្សព្វផ្សាយ។
សូមបញ្ជាក់ថា ក្រុមហ៊ុន M&G Cambodia ក្នុងនាមជាផលិតករនៃសម្ភារការិយាល័យធំជាងគេមួយនៅលើពិភពលោក និងជាអ្នកផ្គត់ផ្គង់សម្ភារការិយាល័យរួមបញ្ចូលគ្នានូវគុណតម្លៃច្នៃប្រឌិតនិងគុណសម្បត្តិសេវាកម្ម​តែងប្តេជ្ញាធ្វើឱ្យការរៀនសូត្រ និងការបំពេញការងារកាន់តែមានភាពរីករាយនិងមានប្រសិទ្ធភាពជាងមុន។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ ប្រទេសចិននិងមានសួនឧស្សាហកម្ម និងមន្ទីរពិសោធន៍ឈិន គ័ង ហើយបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសនិងតំបន់ចំនួន ១១០នៅលើពិភពលោក៕