សម្តេចតេជោ ហ៊ុន សែន ព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំ កម្ពុជានៅថ្ងៃទី២៣ខែតុលាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា


MC៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្រមានឱ្យប្រយ័ត្នខ្លួនចំពោះអ្នកដែលចង់មកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៣ខែតុលាខាងមុខនេះ ខណៈការប្រមូលផ្តុំធ្វើបាតុកម្មនេះជាសកម្មភាព ខុសច្បាប់។
ថ្លែងក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារនយោបាយទៅកាន់ក្រុមប្រឆាំងដែលគ្រោងមកធ្វើបាតុកម្ម នៅមុខស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី២៣ខែតុលាខាងមុខនេះឱ្យប្រយ័ត្នខ្លួន ខណៈមុខសញ្ញាអ្នកដែលគ្រោងមកធ្វើបាតុកម្ម នោះត្រូវបានកំណត់រួចអស់ហើយ។ សម្តេច តេជោបានបញ្ជាក់ថា មានតែពួកអ្នកប្រឆាំងទេ ដែលដណ្តើមតំណែងគ្នា ប៉ុន្តែសម្រាប់សមាជិករបស់គណបក្សប្រជាជនកម្ពុជាវិញមិនដូច្នេះនោះទេ។
«ជិតដល់ថ្ងៃ២៣ខែតុលាគេចង់ធ្វើបាតុកម្ម ខ្ញុំសូមផ្តាំអ្នកដែលចង់ធ្វើបាតុកម្មនៅមុខស្ថានទូតចិននៅទីក្រុងភ្នំពេញ ប្រយ័ត្នប្រយែងគេកំពុងទឹកលិចកុំមករញ៉េរញ៉ៃវើយប្រាប់ឱ្យហើយតិចថា«ប្រយ័ត្នខន្តីញោម»។ខ្ញុំសូមជម្រាបមុខសញ្ញាប្រុងឡើងមកភ្នំពេញនោះឥឡូវគេមិនសូវយកអ្នកភ្នំពេញទេគេរើសពីខេត្តដើម្បីមកឈរបាតុកម្មមុខ សញ្ញាអ្នកឯងគេគ្រប់គ្រងបានហើយផ្តាំផ្ញើទៅកុំមកដាក់នៅថ្ងៃ២៣ខែតុលាអ្នកចុះហត្ថលេខា២៣តុលានៅឈរទីនេះទេ។ អ៊ីចឹងខ្ញុំគ្រាន់ផ្តាំផ្ញើ កុំមករញ៉េរញ៉ៃកំពុងទឹកជំនន់ផងកូវីដផង កុំលើកម្រាមដៃបីអីមកចូលរួមជាមួយថៃហើយថៃគេត្រឡប់ មកវិញ កុំជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់ថៃឃើញថៃគេដាក់ត្រឡប់មកវិញ ចង់សាងសាមគ្គីភាពជាមួយការតស៊ូរបស់ ប្រជាជនថៃ រឿងថៃជារឿងរបស់ថៃ ខ្មែរជារឿងរបស់ខ្មែរ។ សូមបញ្ជាក់ជូនប៉ុណ្ណឹងតម្រូវការពេលនេះកម្លាំងទាំងអស់ប្រមូលផ្តុំខិតខំជួយប្រជាពលរដ្ឋក្នុងគ្រាអាសន្ននេះ»៕​