សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូក ចុះពិនិត្យមើលស្ថានភាពការលិចលង់ ផ្ទះរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បន្ទាប់ពីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ក្នុងគោលដៅទីមួយ ចំនួន៥០០០គ្រួសាររួចមក សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ។
តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិលេខ៥  ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈ និងចំណីអាហារផ្សេងៗ៕ ដោយ៖ Micheal