សម្តេចតេជោបន្តចុះចែកអំណោយ ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅគោលដៅទី២ចំនួន៥០០០គ្រួសារ នៅផ្សារធំថ្មីបូរីជ័យII ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី

វិទ្យុជាតិកម្ពុជា​៖​ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលាដដែលនេះ  បន្ទាប់ពីជួបសំណេះសំណាលសួរ សុខទុក្ខនិងចែកអំណោយជូនដល់ប្រជា ពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹក ភ្លៀងចំនួន៥០០០គ្រួសារនៅគោលដៅទី១ ត្រង់ទីទួលសុវត្ថិភាព(ផ្លូវជាតិលេខ ៥-ផ្លូវវៀង)ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរីរួច ហើយនោះ សម្ដេចតេជោនា យករដ្ឋមន្ត្រី ក៏បានបន្តដំណើរអញ្ជើញមកជួបសំណេះសំណាលនិងសួរសុខទុក្ខព្រមទាំងចែកអំណោយដល់បងប្អូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០០គ្រួសារ ទៀតនៅគោលដៅទី២ ត្រង់ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ សរុបពីរកន្លែងក្នុងមួយថ្ងៃទី២១តុលានេះ ចំនួន១ម៉ឺនគ្រួសារ។

សម្តេចតេជោហ៊ុនសែន អញ្ចើញទៅ កាន់ខេត្តបន្ទាយមានជ័យដើម្បីសួរសុខ ទុក្ខនិងជួយឧបត្ថម្ភប្រជាជនប្រមាណ ២ម៉ឺនគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ដើម្បីជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតបណ្តា លមកពីជំនន់ទឹកភ្លៀង។

សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ នេះបានអញ្ជើញចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួ សារ ហើយនៅថ្ងៃទី ២២ ខែតុលា សម្ដេចតេជោនឹងបន្តចែកអំណោយដល់ប្រជាព លរដ្ឋ១ម៉ឺនគ្រួសារទៀត។

សូមជម្រាបថា អំណោយរបស់សម្ដេចតេជោហ៊ុនសែនដែលចែកជូនប្រជាពល រដ្ឋរងគ្រោះទឹកជំនន់ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មីមួយកេសតូច ទឹកស៊ីអ៉ីវ១យួ ទឹកត្រី១យួ ត្រីខ ១០កំប៉ុង ទឹកសុទ្ធ១កេស ឃីត១ (ភួយ១ ម៉ុង១ កន្ទេល ១ សារុង១ ក្រម៉ា១ លុយ៥ម៉ឺនរៀល)ក្នុង១គ្រួសារ ។ 

សម្តេចតេជោ ហ៊ុន សែន នឹងបំពេញ បេសកកម្ម នៅខេត្តបន្ទាយមានជ័យនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០៕