ឯកឧត្ដម ម៉ែន វិបុល អនុញ្ញាត​ឲ្យ​លោក​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បាវិត ព្រមទាំង​សហការី ចូលជួប​សម្ដែង​ការគួរសម​និង​ពិភាក្សា​ការងារ​

(​ស្វាយរៀង​)៖ នា​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​ក​ត្កិ​ក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បានអនុញ្ញាត​ឲ្យ​លោក​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បាវិត ព្រមទាំង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ នឹង​កិច្ចការ​វិនិយោគ នា​សាលប្រជុំ VIP សាលាខេត្ត​។

​ក្នុងឱកាស​នោះ លោក​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្ដម​អភិបាលខេត្ត ដែល​បានអនុញ្ញាត​ឲ្យ​លោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម ជាពិសេស​នាពេល​កន្លងមក ឯកឧត្ដម​ក្នុងនាម​អាជ្ញាធរខេត្ត តែងតែ​ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយ​:​ការជួយ​សម្របសម្រួល សហការ និង​គាំទ្រ រាល់​សកម្មភាព​វិនិយោគ​របស់​ក្រុមហ៊ុន ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាច​ដំណើរការបាន​ងាយស្រួល ដោយ​រលូន និង​មានការ​រីកចម្រើន​ជា​លំដាប់ ។ ហើយ​ជំនួប​ពិភាក្សា​នៅពេលនេះ គឺ​ក្រុមហ៊ុន​មាន​គោលបំណង​វិនិយោគ​បន្ថែម​នូវ សេវា​រថយន្តក្រុង និង​ប​ង្កេ​ី​ត តំបន់​ទេសចរណ៍​ក្រុង​វិត​។

​ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់​បន្ថែមថា ក្នុងនាម​រដ្ឋបាលខេត្ត​ស្វាយរៀង សូម​គាំទ្រ និង​ត្រៀម​សហការ​ជានិច្ច ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ ជំនឿ​ទុកចិត្ត និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់សព្វ​បែបយ៉ាង ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ព្រោះ​គម្រោង​វិនិយោគ​នេះ មិន​ត្រឹមតែ​អាចបង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ និង​ជួយ​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តស្វាយរៀង​ថែម​ទៀតផង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្វាយរៀង​