ឯកឧត្តម ឃួង​ ស្រេង​ ផ្តល់អំណោយគ្រែចំនួន៣០ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសហគមន៏អណ្តូង៤​ និងអណ្តូង៦ សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ

​ វិទ្យុជាតិកម្ពុជា​៖​ លោក​ ចន​ ណារិទ្ធ​


​ រាជធានីភ្នំពេញ​៖​ គ្រែចំនួន៣០ដែល​ជាអំណោយរបស់​ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ​ តាមរយៈលោក
ស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានី
ភ្នំពេញ និង​ជា​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ សង្កាត់​ គោករកា ​បាន​ផ្តល់ជូនបងប្អូន​ប្រជាពលរដ្ឋ​ រងគ្រោះដោយជំនន់ទឹកភ្លៀង រស់នៅក្នុងសហគមន៏អណ្តូង៤​ និងសហគមន៏អណ្តូង៦​សង្កាត់​ គោក​រកា រាជធានីភ្នំពេញ​ ដេីម្បី​ជួយសម្រួល​ការលំបាក​ជូនពួកគាត់​ ដែលកំពុងខ្វះខាត​ ។