ព្រឹកនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះចែកអំណោយ ជូនពលរដ្ឋ២ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ

វិទ្យុជាតិកម្ពុុជា៖

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០នេះ  បានអញ្ជើញចុះជួបសួរ សុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅខេត្តបន្ទាយ មានជ័យ។
សម្រាប់ថ្ងៃទី២១ខែតុលានេះ
សម្តេចតេជោបានអញ្ជើញចុះជួបសួរ សុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ
ហើយនៅថ្ងៃទី២២ ខែតុលា សម្ដេចតេជោនឹងបន្តចែកអំណោយដល់ប្រជាពលរដ្ឋ១ម៉ឺនគ្រួសារទៀត។
ពិធីចែកអំណោយរបស់សម្ដេទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។ គោលដៅទី២ ផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ។
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញ បេសកកម្ម នៅខេត្តបន្ទាយមានជ័យនេះ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០៕