បន្តិចទៀតនេះ TV APP និង FACEBOOK PAGE ក្រសួង​ព័ត៌មាន ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

APP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ TV APP និង FACEBOOK PAGE ក្រសួង​ព័ត៌មាន ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​១​ម៉ឺន​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ ខណៈដែល​ថ្ងៃទី​២២ ខែតុលា នឹង​បន្ត​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​១​ម៉ឺ ន​គ្រួសារ​ទៀត​។​

​ពិធី​ចែក​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នឹងត្រូវ​ធ្វើឡើង​ពីរ​គោលដៅ​ថ្ងៃទី​២១ និង ២២ ខែតុលា ឆ្នាំ​២០២០៖
– គោលដៅ​ទី​១៖ បរិវេណ​ចំណុច​ទីទួល​សុវត្ថិភាព (​ផ្លូវជាតិ​លេខ​៥-​ផ្លូវ​វៀង​) ភូមិ​បត់​ត្រង់ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី។​
– គោលដៅ​ទី​២៖ ផ្សារ​ធំថ្មី បូរី​ជ័យ​II ចំការ​តា​ដោក ភូមិ​ចំការ​តា​ដោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គលបុរី ។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បំពេញបេសកកម្ម នៅ​ខេត្តបន្ទាយមានជ័យ​នេះ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២១-២២ ខែតុលា ឆ្នាំ​២០២០ ហើយនឹង​ត្រឡប់មក​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​វិញ​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០​៕ ដោយ៖ ធូ កុសល