ព្រឹកស្អែកនេះ ស​ម្តេ​ច​​តេ​ជោ​ ហ៊ុន ​សែន​ ​​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ​​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ នៅ​ខេត្តបន្ទាយមានជ័យ​

APP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០–
(បន្ទាយមានជ័យ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ក្នុង​ពិធី​ចុះ​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ​​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់​ នៅ​ខេត្តបន្ទាយមានជ័យ​។

សេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ថា ពិធីចែកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើឡើង២គោលដៅ៖ គោលដៅទី១ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០៖ បរិវេណចំណុចទីទួលសុវត្ថិភាព (ផ្លូវជាតិលេខ៥-ផ្លូវវៀង) ភូមិបត់ត្រង់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។

និងគោលដៅទី២ នៅផ្សារធំថ្មី បូរីជ័យII ចំការតាដោក ភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចនឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០៕ ដោយ៖ កន ចំណាន