សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋសភាជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។

គួរបញ្ជាក់ផងដែរថានៅព្រឹកថ្ងៃដដែលខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំបានអនុម័តបញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ នូវសេចក្តីព្រាងច្បាប់ចំនួនបួន ដែលគណៈកម្មាធិការជំនាញរដ្ឋសភាបានពិនិត្យសិក្សារួចរាល់ និងបានទទួលយកសេចក្តីព្រាងច្បាប់ចំនួន៤ថ្មីទៀត ដែលជាសំណើរបស់រាជរដ្ឋាភិបាល ប្រគល់ជូន គណៈកម្មការជំនាញនានារបស់រដ្ឋសភា ពិនិត្យសិក្សា៕

សូមអានលទ្ធផលនៃកិច្ចប្រជុំទាំងស្រុងដូចខាងក្រោម៖

ដោយ៖ កន ចំណាន