រុស្ស៊ីឃើញការចាប់អារម្មណ៍ទៅលើវ៉ាក់សាំង Sputnik V ជាង ១,២ប៊ីលានដូសនៅទូទាំងពិភពលោក

AKP ភ្នំពេញ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០​ — កាលពីថ្ងៃចន្ទ អគ្គនាយករងទី១ នៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ីលោក Anatoly Braverman បាននិយាយថា ប្រទេសរុស្ស៊ីកំពុងមើលឃើញនូវការចាប់អារម្មណ៍ទៅលើវ៉ាក់សាំងការពារមេរោគកូរ៉ូណាវីរុស SPUTNIK V ចំនួនជាង ១,២ប៊ីលានដូស ដោយក្នុងនោះមានប្រមាណ ២០០លានដូសមានសក្តានុពលទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីន។

​លោក Braverman បាននិយាយថា «ជាទូទៅ ការចាប់អារម្មណ៍របស់សកលទៅលើវ៉ាក់សាំងនេះ គឺលើសពី១,២ប៊ីលានដូស។ នេះជាតម្រូវការពីបណ្តាប្រទេសនានានៅលើពិភពលោក។ យើងអាចមើលឃើញថា ប្រមាណជា ២០០លានដូសអាចនឹងទៅកាន់បណ្តាប្រទេសនៅអាមេរិកឡាទីន។ យើងកំពុងធ្វើការងារយ៉ាងសកម្មជាមួយដៃគូរបស់យើងមកពីប្រេស៊ីល ម៉ិចស៊ិកូ និងវេណេហ្ស៊ុយអេឡា»៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)