កម្ពស់ទឹកស្ទឹងព្រែកត្នោតនៅព្រឹកថ្ងៃនេះបន្តស្រកចុះ ០,១០ ម៉ែត្រ បើធៀបនឹងល្ងាចថ្ងៃម្សិលមិញ

APP ភ្នំពេញ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២
នៅលើផេកផ្លូវការរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក រួមមាន
កម្ពស់ទឹកខាងមុខទ្វារ ៥,៤០ ម៉ែត្រ​ ស្រកចុះ​ ១,២៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរិមា​ ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០។

ក្រសួងបានបន្តថា កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,៦០ ម៉ែត្រ។ កម្ពស់ទឹកខាងក្រោយទ្វារ ៨,២០ ម៉ែត្រ​ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត បានបន្តស្រកចុះ ០,១០ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕ ដោយ៖ ធូ កុសល