ថ្នាក់ដឹកនាំ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅតាម​បណ្តា​មូលដ្ឋាន​ភូមិ ឃុំ​ទាំង​៦ នៃ​ស្រុក​ស្រីស្នំ !

(​សៀមរាប​)៖ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ការងារ នា​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្ដម លន់ សុធី អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ស្រីស្នំ អមដំណើរ​ដោយ​លោក ហ៊​ន់ ឫទ្ធិ អភិបាលស្រុក​ស្រីស្នំ និង​ថ្នាក់ដឹកនាំ​ក្រុមការងារ​ខេត្ត ស្រុក និង​ឃុំ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដែល​ទឹកជំនន់​លិច​ហូរ​កាត់​លើ​ខ្នង​ផ្លូវ​នៅ​ភូមិសាស្ដ្រ​ឃុំ​មោង ឃុំ​ត្រាំសសរ ស្លែង​ស្ពាន និង​ឃុំ​ក្លាំងហាយ​។ គិត​ត្រឹម​វេលា​ម៉ោង ៤ រសៀល​នេះ ស្រុក​ស្រីស្នំ​កំពុងតែ​ទទួល​ឥទ្ធិពល​ជំនន់​ទឹកភ្លៀង​យ៉ាងខ្លាំង ដែល​ប្រភព​លំហូរ នៃ​ទឹកជំនន់​នេះ​បណ្ដាលមកពី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បើក​មុខទឹក​ទម្លាក់​ពី​ស្ទឹង​ស្រែង​២ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា​នេះ​។ នៅក្នុង​ស្រុក​ស្រីស្នំ​មានការ​ប៉ះពាល់​ឃុំ​ទាំង​៦ ប៉ុន្តែ​តាម​ការចុះពិនិត្យ​ស្ថានភាព​ទឹក​លិច​មិនទាន់​ដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ​ទេ ។ តាម​របាយការណ៍​លោក លោក ហ៊​ន់ ឫទ្ធិ អភិបាលស្រុក​ថា មានការ​លិច​ផ្លូវ​ជាច្រើន​ខ្សែ និង​ច្រើន​កន្លែង​, បរិវេណ​វត្ត​,សាលារៀន និង​ផ្ទះ​ប្រជាពលរដ្ឋ​។ ទឹកស្ទឹង​ស្រែង​២ (​ភ្នំ​អា​តោ​) ទឹក​មាន​ហូរ​លើ​បង្ហៀរ​០,៦០​ម។
​ការប៉ះពាល់​មាន​ដូចខាងក្រោម​៖
១/-​ឃុំ​ជ្រោយ​នាង​ងួន​
-​ទឹក​លិច​ផ្លូវ​ក្រហម​ចំនួន​០១​ខ្សែ ប្រវែង​២៥០​ម៉ែត្រ​
-​លិច​ខ្នង​ប្រឡាយ​ចំនួន​០១​ខ្សែ ប្រវែង​១៩០០​ម៉ែត្រ​
-​ហូ​រលើ​ច្រោះ​ប្រឡាយ​ចំនួន​០១​កន្លែង ប្រវែង​៣០​ម៉ែត្រ​
-​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កំ​រឹត​ស្រាល ចំនួន​០៤​ខ្នង​
២/-​ឃុំ​ក្លាំងហាយ​
-​លិច​ខ្នង​ប្រឡាយ​ចំនួន​០១​ខ្សែ ប្រវែង​១៤០០​ម៉ែត្រ​
-​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កំ​រឹត​ស្រាល ចំនួន​០៤​ខ្នង ជង្រុក​ចំនួន​០១​ខ្នង និង​ទីធ្លា​សាលាបឋមសិក្សា​ល្បើក​
៣/-​ឃុំ​ត្រាំសសរ​
-​ទឹក​លិច​ផ្លូវ​ក្រហម​ចំនួន​០១​ខ្សែ ប្រវែង​១៥០​ម៉ែត្រ​
៤/-​ឃុំ​មោង​
-​លិច​ផ្លូវ​ក្រហម​ចំនួន​០៣​ខ្សែ ប្រវែង​៣៤០​ម៉ែត្រ​
-​ហូរ​ដាច់​ផ្លូវ​ចំនួន​២​កន្លែង ប្រវែង​១៥​ម៉ែត្រ​
៥/-​ឃុំ​ប្រី​យ៍​
-​លិច​ខ្នង​ប្រឡាយ​ចំនួន​០១​ខ្សែ ប្រវែង​១០០០​ម៉ែត្រ​
-​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កំ​រឹត​ស្រាល ចំនួន​២៩​ខ្នង​
៦/-​ឃុំ​ស្លែង​ស្ពាន​
-​ទឹក​លិច​ផ្លូវ​ក្រហម​ចំនួន​០២​ខ្សែ ប្រវែង​៣៥៨​ម៉ែត្រ​
-​លិច​ប្រឡាយ​ចំនួន​០១​ខ្សែ ប្រវែង​៨០០​ម៉ែត្រ​
-​ហូ​រលើ​ច្រោះ​ផ្លូវ​ក្រហម​ចំនួន​០១​កន្លែង ប្រវែង​២៥០​ម៉ែត្រ​
-​ហូរ​ដាច់​ផ្លូវ​ក្រហម​ចំនួន​០១​កន្លែង ប្រវែង​៣៥​ម៉ែត្រ​
-​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កំ​រឹត​ស្រាល ចំនួន​៤៨​ខ្នង លិច​ទីធ្លា​សាលាបឋមសិក្សា​ធ្លក និង​លិច​ទីធ្លា​វត្ត សុវណ្ណ​គិរី​កេសរ​ធ្លក​៕ ​ប្រភព៖ រដ្ឋបាលស្រុកស្រីស្នំ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប