ឃុំមួយចំនួននៃស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងរងគ្រោះ ដោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប
រដ្ឋបាលស្រុកបន្ទាយស្រីបានប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង បង្កើនការប្រុង
ប្រយត្ន័ខ្ពស់ចំពោះហានិភ័យនៃជំនន់ទឹកភ្លៀង ដែលកំពុងហក់ឡើងខ្លាំង ។កម្ពស់ទឹកស្ទឹងបន្ទាយស្រី បានហក់ឡើងពីកម្ពស់៣,៣ម៉ែត្រ ដល់៥,៥
ម៉ែត្រ ត្រឹមតែ២៤ម៉ោងចុងក្រោយនេះដោយសារទទួលរងឥទ្ធិពលព្យុះ
បណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ផ្ទៃរងទឹកភ្លៀងភ្នំគូលែន។

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះថា ភូមិចំនួន២ នៃឃុំឃុនរាម និងខ្នារសណ្តាយ នៃស្រុកបន្ទាយស្រី បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ហើយមកដល់ពេលនេះ អាជ្ញាធរស្រុក បានជម្លៀសប្រជាពលរដ្ឋប្រមាណ២៣
គ្រួសារនៃឃុំខាងលើ ទៅកាន់ទីទួល
មានសុវត្ថិភាពហើយ ។ លោកបន្តថា
យន្តការដ៍សំខាន់គឺធានាសុវត្ថិភាព
ជូនប្រជាពលរដ្ឋ និងការរៀបចំកន្លែងទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ មានទឹកស្អាតនិងបង្គន់អនាម័យប្រើប្រាស់និងស្បៀងអាហារមួយចំនួនជូនពួកគាត់។ លោកអភិបាលស្រុកបានឱ្យ
ដឹងបន្តថា យើងកំពុងតាមដានពីស្ថានភាព តែឃុំចំនួន២ កំពុងប្រឈមនឹងការប្រកាសអាសន្ន បើសិនជាភ្លៀងនៅតែបន្តធ្លាក់ ។ ប្រជាពលរដ្ឋនៅភូមិចំនួន២ បានជម្លៀសចេញ ឃុនឃុនរាម ជម្លៀសបាន១១គ្រួសារ ។ រដ្ឋបាលស្រុកបន្ទាយស្រី នៅបន្តតាមដានពិនិត្យមើល បើសិនជាចាំបាច់យើងនិងជម្លៀសបន្ថែមទៀត។ សូម
បញ្ជាក់ថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្រុកបន្ទាយស្រី ស្ថិតនៅកៀកនឹងកម្រិតប្រកាសអាសន្ន(៦ម៉ែត្រ) ដែលតម្រូវឱ្យមានការជម្លៀសប្រជាពលរដ្ឋនៅក្នុងតំបន់មួយចំនួនទៅកាន់ទីទួលមានសុវត្ថិភាព។
លោកអភិបាលស្រុកបន្ទាយស្រីបន្តទៀតថា គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ ផ្នែកខ្លះនៃផ្លូវកៅស៊ូលេខ៦៦ លេខ៦៧ និងផ្លូវគ្រួសក្រហមមួយចំនួនទៀត ត្រូវបានទឹកហូរឆ្លងកាត់ និងហូរជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ១១គ្រួសារនៅក្នុងភូមិកំព្រហ្ម ឃុំឃុនរាម ។ បញ្ហានេះរដ្ឋបាលស្រុកបានសហការជាមួយកម្លាំងកងពលធំអន្តរាគមន៍លេខ២ចំនួន៩០នាក់ ជួយជម្លៀសប្រជាពលរដ្ឋដែលជាប់ ទៅកាន់ទីសុវត្ថិភាព ។
លោកក៏បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាននៅគ្រប់ភូមិឃុំទាំងអស់នៃស្រុកបន្ទាយស្រី ត្រៀមកម្លាំងអន្តរាគមន៍ កាយបើកមុខទឹក ព្រមទាំងតាមដានស្ថានភាពទឹកជាប្រចាំ៕