ស្រុកថ្មពួកខេត្តបន្ទាយមានជ័យរងការវាយលុកដោយទឹកជំនន់ហូរចាក់ពីប្រទេសថៃ

វិទ្យុជាតិកម្ពុជា៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជូនកម្លាំងទៅសង្គ្រោះប្រជាពលរដ្ឋភ្លាមៗដោយសារទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ដែលបានវាយលុកចូលឃុំចំនួន២ ក្នុងស្រុកថ្មពួក នៅវេលា៧:០០ យប់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២០ ។

លោកមេបញ្ជាការកងពលតូចថ្មើជើងលេខ៥១ បានឱ្យដឹងថាកម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានចុះប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ហូរពីប្រទេសថៃ មកកាន់ទីទួលសុវត្ថិភាព ហើយឃុំចំនួន២ដែលរងគ្រោះគឺឃុំគឃុំថ្មពួក ស្ថិតនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងការជន់លិច ។
នៅពេលនេះកម្លាំងកងពលតូចថ្មើរជើងលេខ៥១ កំពុងស្វះស្វែងជួយសង្គ្រោះប្រជាពលរដ្ឋមកកាន់តំបន់មានសុវត្ថិភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕